ជនពិការក្រីក្រចំនួន២០៤គ្រួសារ ទទួលបានកញ្ចប់ថវិកាពីរាជារដ្ឋាភិបាលកម្ពុជា

2021/11/15 11:54:15 pm        465

ឧត្តរមានជ័យ ៖ ​បងប្អូនជនពិការក្រីក្ររស់នៅតាមសហគមន៍ចំនួន២០៤គ្រួសារ ទទួល​បាន​ប្រាក់របបគោលនយោបាយប្រចាំឆ្នាំ២០២១ ជាកញ្ចប់ថវិការបស់រដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំ គោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជយ នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១។

ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ​ បានថ្លែងថា ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានេះ គឺ​ដើម្បី​ចូលរួម​ចំណែកដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត តែ​មិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនស្រុងនោះទេ ។

អ្វីដែលសំខាន់គឺ បងប្អូនទាំងអស់​ត្រូវ​ខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ​ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹម​សត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀត​តាមចំណេះ​ និង​ជំនាញ​របស់បងប្អូន ដើម្បី​បង្កើន​ជីវភាព​ក្នុងក្រុមគ្រួសារឲ្យ​បានប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ​បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រាជដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេចតេជោ សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ​ដោយមានការកសាងនូវមន្ទីរពេទ្យ ​ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើន​ខ្វាត់ខ្វែង​ទូទាំងប្រទេស​ ដើម្បីសម្រួលដល់ការបង្ករ​បង្កើន​ផលដំណាំ ​ចិញ្ចឹមសត្វ ការ​ធ្វើដំណើរដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ​ក៏ដូចជាការទាក់ទាញអ្នកវិនិយោគមកដាក់​ទុករក​ស៊ី​បង្កើតមុខរបរជូនប្រជាពលរដ្ឋ ​និងធ្វើឲ្យ​ជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើន​ជា​បន្តបន្ទាប់ផងដែ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm