នគរបាល៖ មានអ្នកស្លាប់ ៥នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅអាហ្វហ្គានីស្ថាន

2025/02/12 12:32:57 am        46

នគរបាលបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ បានបាត់បង់ជីវិត នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតដែលមានសារធាតុផ្ទុះជាប់នឹងខ្លួន បានបំផ្ទុះគ្រឿងផ្ទុះនោះ នៅខាងក្រៅធនាគារមួយ នៅភាគឦសានប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ។

នគរបាលបានប្រាប់ថា ការបំផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៣៥នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤:០៥នាទី ម៉ោងសកល) នៅជិតសាខាធនាគារ Kabul ក្នុងខេត្ត Kunduz ដោយបានសម្លាប់សន្តិសុខរបស់ធនាគារ និងមនុស្ស ៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំងជនស៊ីវិល និងសមាជិកនៃចលនាតាលីបង់ដែលកំពុងកាន់អំណាចរបស់ប្រទេសអាហ្វហ្គានីស្ថានផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលខេត្ត លោក Jumma Uddin Khakasr បានឲ្យដឹងថា មានអ្នករងរបួស ៧នាក់។ តែយ៉ាងណាក្ដី លោកមិនបាននិយាយថា នរណាដែលត្រូវបានគេជឿថា នៅពីក្រោយការវាយប្រហារនោះទេ ហើយរហូតមកដល់ពេលនេះ ក៏គ្មានក្រុមណាចេញមកទទួលខុសត្រូវនោះដែរ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធមកពីក្រុមរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន បានធ្វើការបះបោរប្រឆាំងនឹងពួកតាលីបង់ ចាប់តាំងពីក្រុមនេះបានវិលមកកាន់អំណាចវិញ ក្នុងឆ្នាំ២០២១។ អាជ្ញាធរតាលីបង់ ប្រាប់ថា ក្រុមនេះ ភាគច្រើនត្រូវបានកម្ទេច ទោះបីជានៅតែបន្តធ្វើការវាយប្រហារ ក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm