លោក Zelenskiy ៖ ក្រុមជំនួយការលោក Trumpនឹងបំពេញទស្សនកិច្ចមកកាន់អ៊ុយក្រែននៅសប្តាហ៍នេះ

2025/02/12 12:45:01 am        92

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា សមាជិកក្រុមជំនួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរបស់លោកក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅចំណុចប្រសព្វការទូតដ៏សំខាន់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ។ 

លោក Zelenskiy ដែលព្យាយាមបង្កើតទំនាក់ទំនងជិតស្និតជាមួយលោក Trump ស្របពេលដែលប្រធានាធិបតីអាមេរិករូបនេះ ចង់បញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័សនោះ និយាយថា ដំណើរទស្សនកិច្ចនេះ នឹងកើតឡើងមុនកិច្ចប្រជុំសន្តិសុខក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១៤ ដល់ ១៦ខែកុម្ភៈ បើទោះបីជារូបលោកពុំបានបញ្ជាក់ផ្ទៀងផ្ទាត់ថាតើមន្រ្តីរូបណាខ្លះនឹងត្រូវធ្វើំណើរមកដល់ក៏ដោយ ។

លោក Zelenskiy បានបញ្ជាក់ផងដែរថា លោកមានគម្រោងជួបជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance នៅកិច្ចប្រជុំក្រុង Munich ហើយក្រុមការងាររបស់លោក កំពុងព្យាយាមបង្កើតជំនួបជាមួយលោក Trump ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយលុកប្រទេសរបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយទីក្រុងគីវ បានព្យាយាមឈ្នះ រដ្ឋបាលថ្មីរបស់លោក Trump ជាមួយនឹងការផ្តល់ជូនភាពជាដៃគូអភិវឌ្ឍប្រាក់បញ្ញើរ៉ែសំខាន់ៗ ។

ទាហានរុស្ស៊ី បានឈរជើងយ៉ាងរឹងមាំនៅតំបន់ភាគខាងកើតអ៊ុយក្រែន អស់រយៈពេលជាច្រើនខែមកហើយជាមួយនឹងបោះធនធានយ៉ាងធំសម្បើបនៅក្នុងការវាយលុករបស់ពួកគេ ខណៈកងទ័ពមានចំនួនតិចជាងរបស់ទីក្រុងគីវ ព្យាយាមទប់ទល់ជាមួយនឹងកង្វះខាតទាហាន និងព្រួយបារម្ភពីការផ្គត់ផ្គង់អាវុធនាពេលអនាគតពីបរទេស ។

លោក Trumpបាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានទាក់ទងជាមួយលោក Putin ប៉ុន្តែលោកពុំបានបញ្ជាក់ពីពេលវេលានោះទេ ខណៈវិមានក្រឹមឡាំង ពុំបានបញ្ជាក់ ឬច្រានចោលការទាក់ទងទាំងនោះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm