EU៖ ការដំឡើងពន្ធរបស់លោក Trump នឹងជំរុញឲ្យមានវិធានការតបតយ៉ាងតឹងតែង

2025/02/12 01:23:15 am        83

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ បានប្តេជ្ញាឲ្យមាននូវ «វិធានការយ៉ាងតឹងតែង និងសមស្រប» ដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលធ្វើឲ្យការភ័យខ្លាចពីសង្គ្រាមពាណិជ្ជកម្មមានកាន់តែខ្លាំងឡើងៗ។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ដើម្បីប្រកាសពីការដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់រហូតដល់ ២៥ភាគរយ ដោយគ្មានករណីលើកលែង ឬយោគយល់អ្វីឡើយ។ មន្ត្រីសេតវិមានម្នាក់ បានបង្ហើបឲ្យដឹងថា វិធានការនេះនឹងចូលជាធរមាន នៅថ្ងៃទី៤ ខែមីនា។

លោកស្រីបណ្ឌិត Von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមថា ការដំឡើងពន្ធ គឺជាកាពត្វកិច្ចពន្ធដែលមិនផ្ដល់ផលដល់អាជីវកម្ម និងកាន់តែធ្វើឲ្យមានស្ថានភាពអាក្រក់ទៅៗ សម្រាប់អ្នកប្រើប្រាស់។

លោកស្រី បានបញ្ជាក់ថា៖ «ការដំឡើងពន្ធដែលមិនសមហេតុផលលើ EU នឹងមិនប្រព្រឹត្តទៅដោយមិនមានការឆ្លើយតបនោះឡើយ ពោលគឺការអនុវត្តនេះ នឹងបង្កឲ្យមានវិធានការតបតយ៉ាងតឹងតែង និងសមស្រប។ EU នឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍របស់ប្លុក»។ តែយ៉ាងណាក្ដី លោកស្រីបណ្ឌិត Von der Leyen មិនបានផ្តល់សេចក្ដីលម្អិតនៃការឆ្លើយតបនោះឡើយ។

គួរបញ្ជាក់ថា ការនាំចេញដែកថែបរបស់ EU ទៅកាន់សហរដ្ឋអាមេរិក មានជាមធ្យមប្រហែល ៣ពាន់លានអឺរ៉ូ (៣,១០ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm