រាជរដ្ឋាភិបាលកំពុងបន្តលើកកម្ពស់សមភាពយេនឌ័រ ដោយបង្កើនភាពអង់អាចស្រ្តីលើវិស័យអាទិភាព

2025/02/12 01:43:27 am        86

ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនៅ គ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹកភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយា បន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។ 

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះថា តាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវ័ន្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចស្រ្តីនៅគ្រប់វិស័យជាអាទិភាព និងការបន្តវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញអត្ថប្រយោជន៍ពីភាពលោភយេនឌ័រ បង្ករលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រគល់ សិទ្ធិលើការសម្រេចចិត្តអំពីផែនការរសើប កាត់បន្ថយភាពងាយរងគ្រោះអំពើហឹង្សាលើយេនឌ័រ និងការលើកកម្ពស់អន្តរជំនាន់។

លោកជំទាវកិត្តិបណ្ឌិត បន្តថា ដើម្បីអនុវត្តតាមការចង្អុលបង្ហាញ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ និងដើម្បីឱ្យមានសុគតិភាពជាមួយនិងគ្របខណ្ឌគោលនយោបាយ កម្មវិធីជាតិថ្មីៗតាមវិស័យ ឱ្យឆ្លើយតបស្ថានភាព និងការវិវត្តរបស់ សង្គមផងដែរ។ បញ្ហានេះ ក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលផែនការ យុទ្ធសាស្រ្តនេះគឺជាផែនការមេ សម្រាប់ក្រសួង និងដៃគូពាក់ព័ន្ធ ក្នុងការបន្តលើកសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា ក្រៅពីគោលការណ៍ខាងលើ ក្រសួងកិច្ចការនារីមានបេសកម្មតាមរូប ពីរសំខាន់ ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជានៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល គ្រប់វិស័យនិងនៅក្នុងសង្គម, ក្នុងនោះសម្រាប់ការងារទី១ គឺការអនុវត្តលើការងារគាំទ្រ មានការងារក្រៅឆាក និងការងារក្រៅវាំងនន ដែលជាការងារបន្ទាន់ គឺការបញ្ជ្រាបយេនឌ័រនេះ ដែលផ្តល់ធាតុចូលដោយវិស័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ តាមរយៈការវិភាគនិង បញ្ជ្រាបយេនឌ័រ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិការគាំទ្រយន្តការបញ្ជ្រាបយេនឌ័រស្រ្តី និងកុមារតាមក្រសួងស្ថាប័ន គ្រប់កម្រិត ការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន ដើម្បីរួមចំណែកកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យ។ 

ចំណែកការងារទី២ គឺការអនុវត្តនៅលើការងារ, ដែលបញ្ហានេះគឺការចាប់ផ្តើមអនុវត្តការងារដោយផ្ទាល់ រួមចំណែកនិង សហការជាមួយក្រសួងពាក់ព័ន្ធ, ការអនុវត្តការងារនិងការគាំទ្រដល់ស្រ្តីនិងក្មេងស្រ្តីដោយផ្ទាល់ដូចជា៖ ការជួយស្រ្តីនិងក្មេងស្រីដែល រងគ្រោះដោយសារអំពើរហឹង្សា ទាក់ទងនិងយេនឌ័រ, ការផ្តល់ភាពអង់អាចដល់សេដ្ឋកិច្ចនិងសហគ្រិនភាពដល់ស្រ្តី និងការលើកកម្ពស់ ស្រ្តីក្នុងភាពដឹកនាំជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm