លោក Yoon របស់កូរ៉េខាងត្បូង ស្តីបន្ទោសការប្រឆាំង «បង្កប់ការព្យាបាទ» ទើបនាំឲ្យមានច្បាប់អាជ្ញាសឹក

2025/02/12 02:26:33 am        80


ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានផ្អាកតំណែង គឺលោក Yoon Suk Yeol បានស្ដីបន្ទោសការប្រឆាំង «បង្កប់ដោយគំនិតព្យាបាទ» ទើបនាំឲ្យមានការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយប្រាប់តុលាការ នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះថា ការបដិសេធរបស់គណបក្សប្រឆាំង ក្នុងការមិនទះដៃអបអរសាទររូបលោក ឬចាប់ដៃជាមួយលោក លាតត្រដាងនូវផែនការរបស់ក្រុមនេះ ដែលមានបំណង «បំផ្លាញ» រដ្ឋាភិបាលរបស់លោក។

គួររំលឹកថា អតីតរដ្ឋអាជ្ញា បានរុញឲ្យប្រទេសប្រកាន់របបប្រជាធិបតេយ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងភាពចលាចលផ្នែកនយោបាយ នៅពេលដែលលោកបានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន ដោយផ្អាកការគ្រប់គ្រងផ្នែកស៊ីវិល និងបញ្ជូនទាហានទៅរដ្ឋសភា។ ការប៉ុនប៉ងនេះមានរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ខណៈសភាដឹកនាំដោយគណបក្សប្រឆាំង បានផ្គើននឹងកងទ័ព ហើយបោះឆ្នោតច្រានចោលសេចក្តីប្រកាសនេះ ដែលក្រោយមកបានចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី ជុំវិញចំណាត់ការនេះ។

លោក Yoon ត្រូវបានឃុំខ្លួនកាលពីពាក់កណ្តាលខែមករា ក្រោមការចោទប្រកាន់ពីបទបះបោរ ដោយបាននាំឲ្យលោកក្លាយជាប្រមុខរដ្ឋកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានចាប់ខ្លួន។ លោកត្រូវបានបញ្ជូនពីពន្ធនាគារជាទៀងទាត់ទៅសវនាការ នៅតុលាការធម្មនុញ្ញ ដែលនឹងកំណត់ថា តើការចោទប្រកាន់លើរូបលោក ត្រូវបានតម្កល់ដែរ ឬយ៉ាងណា។

នៅឯសវនាការ នាថ្ងៃទី១១ ខែកុម្ភៈនេះ ដែលទំនងជាការកាត់ទោសមួយ ក្នុងចំណោមដំណើរការកាត់ក្ដីចុងក្រោយ លោក Yoon បានត្អូញត្អែរថា គណបក្សប្រឆាំងកូរ៉េខាងត្បូង មិនបានផ្តល់ការគោរពដល់រូបលោកឡើយ ក្នុងពេលដែលលោកកំពុងកាន់តំណែង។

បុរសវ័យ ៦៤ឆ្នាំ បានប្រាប់តុលាការថា៖ «មិនថាពួកគេមិនចូលចិត្តខ្ញុំកម្រិតណាក្ដី ក៏នេះគឺជាគោលការណ៍ជាមូលដ្ឋាននៃការសន្ទនា និងការសម្របសម្រួល ដើម្បីស្តាប់ខ្ញុំ និងការទះដៃអបអរដល់ខ្ញុំ សម្រាប់សុន្ទរកថាថវិការបស់ខ្ញុំ នៅក្នុងរដ្ឋសភា»។

លោកបានបន្ថែមថា ប៉ុន្តែសមាជិកសភារបស់បក្សប្រឆាំង «មិនបានសូម្បីតែចូលទៅអង្គុយក្នុងសាលធំ ហើយខ្ញុំត្រូវថ្លែងសុន្ទរកថាទៅកាន់សភាដែលមានវត្តមានសមាជិកតែពាក់កណ្តាល»។ លោកបានអះអាងថា កាយវិការបែបនេះគឺ «បង្កប់ដោយគំនិតព្យាបាទយ៉ាងខ្លាំង» ហើយលាតត្រដាងពី «ចេតនារបស់ក្រុមប្រឆាំង ដើម្បីបំផ្លាញរដ្ឋាភិបាលរបស់ខ្ញុំ»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm