រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១

2025/02/12 04:31:25 am        90

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៣៥នាក់។ លើកនេះប្រធានបទដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកមកជាបាឋកថាគឺ«វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)» នារសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចលើការពង្រឹងសេវាសុខាភិបាលប្រកបដោយលទ្ធផលជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅជាយុទ្ធសាស្រ្ត និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកទ្រឹស្តីទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយចំនួន ដើម្បីឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពការងារ និងជាពុទ្ធិសម្រាប់អភិវឌ្ឍខ្លួនយើងម្នាក់ៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលបានសិក្សាកន្លងមកដោយសង្ខេប នូវចំនុចសំខាន់ៗនោះរួមមាន៖

• ការពង្រឹងធនធានមនុស្ស៖ ធ្វើឱ្យប្រសើរឡើង និងប្រសិទ្ធិភាពរបស់បុគ្គលិក ដោយធ្វើឱ្យបុគ្គលិកមានឆន្ទះ, តាមរយៈការសិក្សាឱ្យមានប្រសិទ្ធិភាព, ការដឹកនាំគ្រប់គ្រងរបស់អង្គភាពនានាក្នុងបរិបទថ្មី ដែលមានយុទ្ធសាស្រ្ត ផែនការសកម្មភាព អភិបាលកិច្ច វាយតម្លៃ Risk Management និងការគាំទ្រឱ្យមាននវានុវត្តន៍។

• ការសិក្សាពីគំនិតច្នៃប្រឌិតក្នុងការងារ៖ ការងារជាបណ្តាញ, ការងារជាក្រុម, ការធ្វើឱ្យប្រសើរឡើងអំពីការចចារ និងទំនាក់ទំនង, ដោះស្រាយវិវាទ, ធ្វើឱ្យមានការអភិវឌ្ឍនូវវប្បធម៌ ដោយគិតប្រយោជន៍រួម និងក្រមសីលធម៌វិជ្ជាជីវៈ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ស្តីពីការដោះស្រាយបញ្ហាការញែកសំណល់នៅផ្នែកមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យបង្អែកក្រគរ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ពពោធិ៍សាត់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm