ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះរាជឱង្ការ​ស្នើ UNESCO ដាក់បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ពីរ​ទៀត​ក្នុង​បញ្ជី​

2021/11/16 01:28:11 am        393

ភ្នំពេញ៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី មាន​ព្រះរាជឱង្ការ​ស្នើ ដល់​អង្គការ​យូណេស្កូ ដាក់បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​ពីរ​ទៀត ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​។ ​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​យាង​និវត្តន៍​មកដល់​មាតុប្រទេស​វិញ​ហើយ នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ការ​អញ្ជើញ​ទៅ​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ពញាក​ចក្រី ហេង សំរិន​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​ជាច្រើនរូប​ទៀត​។​

​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ ក្នុងឱកាស​គង់​បំពេញ​ព្រះរាជកិច្ច នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ឱ្យ​លោកស្រី​អគ្គនាយិកា នៃ​អង្គការ​យូណេស្កូ ចូល​ថ្វាយបង្គំ​គាល់ សម្តែង​ការគួរសម​។​

​ក្នុង​កិច្ច​សវន​ការ​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជឱង្ការ​ចំពោះ​លោកស្រី​អគ្គ​នាយិកា​ថា កម្ពុជា កំពុងដំណើរការ​ឯក​សារ​ចំនួន​ពីរ ដើម្បី​ស្នើ​ដាក់បញ្ចូល «​គុណ​ល្បុក្កតោ ក្បាច់គុណ​បុរាណ​ខ្មែរ​» និង «​រមណីយដ្ឋាន​បុរាណវិទ្យា​កោះកែរ​» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​។​

​ព្រះករុណា បាន​មាន​ព្រះរាជឱង្ការ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ និង​ចង់ចាំ​ជានិច្ច​ចំពោះ​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល ដើម្បី​គាំពារ និង​អភិវឌ្ឍន៍​អង្គរ ហៅ​កាត់​ថា ICC អង្គរ ដែល​មាន​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន ជា​សហប្រធាន ក្រោម​ការគាំទ្រ​យ៉ាងសកម្ម​ពី​អង្គការ​យូ​ណេ​ស្តូ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង រួម​សហប្រតិបត្តិ​ការល្អ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួសជុល​កែលំអ ប្រាង្គ​ប្រាសាទ នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ បន្ទាប់ពី​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​វប្បធម៌​ជាតិខ្មែរ ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ដ៏​ភ្លឺស្វាង​បំផុត ក្នុងការ​ដាក់បញ្ចូល​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​១៩៩២​នោះមក​។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​ព្រះ​ឱង្ការ​ចូលរួម​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​បស់​អង្គការ​យូណេស្កូ​នៅ​កម្ពុជា លើ​វិស័យ​វប្បធម៌ ដោយ​រាប់បញ្ចូល​ពី​ភាព​ជោគជ័យ នៃ​យន្តការ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ (ICC) អង្គរ ដែល​នឹង​ប្រារព្ធ​ខួប​លើក​ទី​៣០ នៅ​ឆ្នាំ​២០២៣ ។​

​លោកស្រី​អគ្គនាយិកា នៃ​អង្គការ​យូណេស្កូ បាន​សម្តែង​នូវ​សេចក្តីរំភើប​រីករាយ និង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​ថែមទៀត ថ្វាយ​ចំពោះ​ព្រះរាជ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​ព្រះករុណា​ជា អ​ម្ចាស់ជីវិតលើត្បូង ស្តេចយាង​ប្រោស​ព្រះរាជទាន ព្រះរាជ​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ មហាសន្និបាត​លើក​ទី​៤១ ក្នុងឱកាស​បុណ្យខួប​គ​ម្រ​ប់​៧៥​ឆ្នាំ របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ ដែល​បាន​ញាំ​ង​ឲ្យ​មហាសន្និបាត និង​ពិធី​បុណ្យខួប​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​ជ័យ​មង្គល​៕ ​អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm