សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងអប់រំត្រូវពង្រីកការអប់រំប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទាំងអស់

2025/02/12 05:35:08 pm        397

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រីកកម្មវិធីអប់រំបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានអប់រំទាំងអស់ ហើយមួយវិញទៀតសម្តេចព្រមានថាមិនត្រូវលើកលែង ឬអនុគ្រោះនោះឡើយចំពោះកន្លែង ឬក្លឹបកម្សាន្តណាដែលរកឃើញថាមានសកម្មភាពជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀននោះ។

តាមរយៈផែនការ ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០របស់រាជរដ្ឋាភិបាលរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកក៏ដូចជានៅប្រ ទេសកម្ពុជា ដូច្នេះដើម្បីលុបបាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញឿន និងការលួចកែច្នៃគ្រឿងញៀននោះគប្បីរួមគ្នាធ្វើសារអប់រំបន្ថែម ដល់គ្រប់ទីកន្លែងទាំងអស់ ចាត់វិធានការឲ្យបានហ្មត់ចត់ដោយគ្មានការលើកលែង នោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា«ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹង និងពង្រីក សកម្មភាពអប់រំប្រឆាំងគ្រឿងញៀន ជាប្រចាំសម្រាប់ឲ្យសិស្សានុសិស្សរៀនសូត្រនៅតាមគ្រប់កម្រិត គ្រប់ គ្រឹះស្ថានសិក្សា ស្របតាមកម្មវិធីនៃកម្រិតសិក្សានីមួយៗ និងបញ្រ្ជាបទៅដល់កីឡាករ កីឡាការិនីផងដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ គប្បី បង្កើតកម្មវិធីផ្សព្វផ្សាយ និងអប់រំឲ្យបានច្រើនអំពីផលប៉ះពាល់គ្រឿងញៀន និងបង្ការទប់ស្កាត់គ្រឿង ញៀននេះផងដែរ ដោយក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាអ្នកមានតួនាទីស្នូលក្នុង ការផ្សព្វផ្សាយអប់រំឲ្យមានលក្ខណៈទាក់ទាញ និងទាន់សម័យតាមប្រព័ន្ធបច្ចេកវិទ្យាតាមគ្រប់ទម្រង់ និង គ្រប់រូបភាព ដោយបំផុសការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយដើម្បីឲ្យប្រ ជាពលរដ្ឋទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឲ្យកាន់តែច្រើនឡើងៗ សំដៅឲ្យមហាជន ទទួលបានសារអប់រំ និងចូលរួមផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។

ទន្ទឹមនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យមានការបង្កើតមាតិការអប់រំឲ្យបាន ច្រើន និងកម្មវិធីទាក់ទាញនានាដើម្បីប្រមូលបានការគាំទ្រពីមហាជន ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrugនេះ ព្រមទាំងតាមរយៈមធ្យោបាយផ្សេងៗ ចូដជា បដា ប៉ាណូ ខិត្តប័ណ្ណ លើវិក្កយបត្រប្រើប្រាស់ ទឹក ភ្លើង និងលើផលិតផលផ្សេងៗទៀតជាដើម។

ដោយឡែកសម្រាប់វិធានការរដ្ឋបាលវិញ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាព បញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន និងត្រូវ កោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទំាងនោះ មកធ្វើការពន្យល់ណែនាំឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រងឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទ ល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួននោះឡើយ។

សម្តេចធិបតី បានបញ្ជាឲ្យធ្វើការ«ដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់ រៀបរយផ្សេងៗរួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ ខេធីវី ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មជាបណ្ណោះអា សន្នឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលបណ្តែតបណ្តោយឲ្យមានសកម្មភាពជួញដូរ និងប្រើ ប្រាស់គ្រឿងញៀននោះ»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        216
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm