កម្ពុជា-ហ្វីលីពីនផ្លាស់ប្តូរអនុស្សារណៈលើកទឹកចិត្តធុរជន និងជំរុញវិនិយោគក្នុងសហគមន៍ប្រទេសទាំងពីរ

2025/02/12 05:53:21 pm        235

កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើក ទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងគណៈកម្មាធិការវិនិយោគ នៃសាធារ ណរដ្ឋហ្វីលីពីន តំណាងដោយលោកជំទាវ Maria Cristina Aldeguer-Roque ។ ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។

អនុស្សារណៈនៃការយោគយល់គ្នានេះ ជាលិខិតូបករណ៍លើកិច្ចសហការទ្វេរភាគីមួយ ក្នុងចំណោមលិខិតូបករណ៍ទាំងប្រាំបី ដែលត្រូវបានធ្វើការផ្លាស់ប្តូរនៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ អនុស្សារណៈនៃការយោគយល់គ្នានេះដែរ ត្រូវបាន រៀបចំឡើង ដោយសម្តែងពីបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់ អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការគាំទ្រនានា សំដៅ សម្រួលដល់ការវិនិយោគ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយស្ថិតនៅក្រោមច្បាប់ និងគោលនយោបាយនៃការវិនិយោ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាននេះ ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីររវាងកម្ពុជា-ហ្វីលីពីន នៅមានទំហំសរុបតូចនៅឡើយ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ ជាង ៧០ លានដុល្លារ ក្នុងនោ កម្ពុជាបាននាំចេញមានចំនួនជាង ៣៨ លានដុល្លារ ខណៈការនាំចូលមានទំហំជាង ៣១ លានដុល្លារ។ ចំណែកតាមរយៈដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅហ្វីលីពីន គឺជាការរឹតចំណងលើកិច្ច សហប្រតិបត្តិការបន្ថែមទៀត ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានទំហំពាណិជ្ជកម្មកើនឡើងកាន់តែ ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm