កូរ៉េខាងជើងថ្កោលទោសសំណើកាន់កាប់តំបន់ហ្កាហ្សារបស់លោក Trump ថា ជា «រឿងគួរឲ្យអស់សំណើច»

2025/02/12 07:28:30 pm        252

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បានរិះគន់សំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់កាន់កាប់តំបន់ហ្កាហ្សា និងផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋប៉ាឡេស្ទីន ដោយលើកឡើងថា ជារឿងគួរឲ្យអស់សំណើច និងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងសម្លុតកំហែងអ្នកដទៃ។

ដោយមិនបានបញ្ចេញឈ្មោះលោក Trump ផ្ទាល់ ការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានលើកឡើងថា ក្តីសង្ឃឹមដ៏តិចតួចរបស់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីទទួលបានសុវត្ថិភាព និងសន្តិភាព កំពុងត្រូវបានបំផ្លាញដោយសំណើនេះ។ សារព័ត៌មាន KCNA បានបន្ថែមថា៖ «ឥឡូវនេះពិភពលោក កំពុងក្ដៅកញ្ជ្រោលដូចបាយពុះ ដោយសារការប្រកាសដ៏មិនគួរឲ្យជឿរបស់អាមេរិកនេះ»។

ការអត្ថាធិប្បាយនេះ គឺសំដៅលើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump ដែលថា សហរដ្ឋអាមេរិក មានបំណងយកអ្នកស្រុកហ្កាហ្សាចេញទាំងអស់ បើយប្រែក្លាយដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ឲ្យទៅជាអ្វីដែលលោកប្រធានាធិបតី បានហៅជា «Riviera of Middle East» (តំបន់មជ្ឈិមបូព៌ាដ៏ស៊ីវិល័យ»។

ការអត្ថាធិប្បាយរបស់សារព័ត៌មាន KCNA ក៏បានរិះគន់រដ្ឋបាលលោក Trump ជុំវិញការអំពាវនាវរបស់ខ្លួនឲ្យកាន់កាប់ព្រែកជីកប៉ាណម៉ា និងដែនដី Greenland និងការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា «ឈូងសមុទ្រអាមេរិក»។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ KCNA បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកគួរតែភ្ញាក់ពីភាពវង្វេងស្មារតី ហើយបញ្ឈប់ជាបន្ទាន់នូវការរំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃ» ខណៈហៅសហរដ្ឋអាមេរិកថា ជា «ជនសម្លុតកំហែងអ្នកដទៃ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        87
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm