អេហ្ស៊ីប និងដាណឺម៉ាក អំពាវនាវឲ្យកសាងហ្កាហ្សាឡើងវិញ ដោយមិនផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេ ស្ទីន

2025/02/12 10:27:55 pm        42

ប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងតម្រូវការសម្រាប់ការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដោយមិនចាំបាច់មានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ភាគីទាំងពីរ បានសង្កត់ធ្ងន់លើ«តម្រូវការដ៏សំខាន់សម្រាប់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងដំណាក់កាលទាំងបីរបស់ខ្លួន ការដោះដូរចំណាប់ថ្នូរនិងអ្នកជាប់ឃុំ ក៏ដូចជាការទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ និងដោយគ្មានការរារាំង នៅក្នុងតំបន់ហ្កា ហ្សា»។

លោក ស៊ីស៊ី និងលោកស្រី Frederiksen ក៏បានគូសបញ្ជាក់ផងដែរ នូវ «ការចាំបាច់ក្នុងការចាប់ផ្តើមការកសាងហ្កាហ្សាឡើងវិញ ដើម្បីធ្វើឲ្យតំបន់អាចរស់នៅបាន ដោយមិនផ្លាស់ទីប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន ទៅកាន់កន្លែងផ្សេង ក្នុងគោលបំណងការពារសិទ្ធិនិងសមត្ថភាព ចំពោះការរស់នៅលើដីរបស់ពួកគេ»។

កិច្ចពិភាក្សានោះ បានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដោយបាន បញ្ជាក់ថា នេះគឺជា«ការធានាតែមួយគត់សម្រាប់ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព  សេដ្ឋកិច្ច ដែលគេចង់បាន»។

ការអត្ថាធិប្បាយនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតី   អាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានស្នើឲ្យមានការអភិវឌ្ឍឡើងវិញនូវតំបន់ហ្កាហ្សា និងការផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន ទៅកាន់ប្រទេសជិតខាង រួមទាំងអេហ្ស៊ីបផងដែរ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm