កម្ពុជា-ចិនជំរុញទំហំពាណិជ្ជកម្មឲ្យឡើងដល់១០ពាន់លានដុល្លារក្រោយឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំក្រោយ

2021/11/15 07:57:37 pm        361

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅដើមឆ្នាំក្រោយនេះ និងជំរុញពាណិជ្ជកម្មឱ្យកើនដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ។

 ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចពិភាក្សាការងារ វាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិត ចិនតាមរយៈវិដេអូនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច, ពាណិជ្ជកម្ម,កសិកម្ម,និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ 

 ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំនិងបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននៅខែមករាខាងមុខនេះ។ ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរធ្វើយ៉ាងណាពិភាក្សាចរចាគ្នាលើកូតានាំអង្ករ និងនាំកសិផលកម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់តែម្តងតាមរយៈការបង្កើតយន្តការរួមគ្នាមួយពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជាទៅប្រទេសចិន គប្បីទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

 បើតាមឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងទៀតថា នៅក្នុងកិច្ចពិភាក្សានោះឯកឧត្តម លី ខឺឈាង បានសន្យាថានឹងបន្តជួយដល់កម្ពុជានូវវ៉ាក់សាំងជួយទប់ស្កាត់កូវីដ-១៩ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រួមទាំងជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដ-១៩ដល់កម្ពុជាផងដែរ។ ទន្ទឹមនេះភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន៥០០កន្លែង រយៈពេល៥ឆ្នាំហើយក៏កំពុងពិនិត្យពិចារណាមើលផងដែរដើម្បីបើកឲ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនៅពេលឆាប់ខាងមុខនេះ៕អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm