អ៊ុយក្រែន៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវ សម្លាប់មនុស្សម្នាក់ និងបង្កឲ្យអគ្គិភ័យឆាបឆេះ

2025/02/12 10:46:45 pm        66

មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីលនាពេលព្រឹកព្រលឹមរបស់រុស្ស៊ី ទៅលើទីក្រុង គីវ បានសម្លាប់ជនស៊ីវិលម្នាក់ និង បីនាក់ រងសបួស និងបានបង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែង នៅទូទាំងទីក្រុងនេះ ។

លោក Andriy Yermak នាយសេនាធិការរបស់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយនៅក្នុងសារបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram ថា៖«ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងគីវ និងតំបន់គីវ។ នេះគឺជារបៀបដែលលោក (វ្ល៉ាឌីមៀ) ពូទីន ចង់ឲ្យសង្រ្គាមនេះបញ្ចប់។

ទស្សនវិស័យសម្រាប់ការចរចាសន្តិភាពជាថ្មី ដើម្បីបញ្ចប់សង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមលើអ៊ុយក្រែន ជិតបីឆ្នាំមុន បានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា លោកបានទាក់ទងជាមួយទីក្រុងគីវ និងលោក ពូទីន។ លោក ហ្សេឡិនស្កី ក៏បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងគីវ នឹងធ្វើកិច្ចចរចាជាមួយមន្ត្រីអាមេរិក ក្នុងពេលឆាប់ៗនេះ។

អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយនៅលើបណ្តាញTelegram ថា យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងបីនាក់ទៀត រងរបួស ក្នុងនោះកុមារអាយុ ៩ឆ្នាំ ផងដែរ ដោយសារ ការវាយប្រហារនេះ ហើយសេវាសង្គ្រោះបន្ទាន់ ត្រូវបានហៅទៅកាន់សង្កាត់យ៉ាងហោចណាស់ចំនួន៤នៃរដ្ឋធានីអ៊ុយក្រែន។

រដ្ឋបាលយោធា បានអះអាងថា អគ្គិភ័យបានឆាបឆេះអគារលំនៅឋាន និងមិនមែនលំនៅឋាន មួយចំនួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm