មេដឹកនាំឥណ្ឌូនេស៊ី និងទួរគី យល់ព្រមដល់ការពង្រឹងទំនាក់ទំនង

2025/02/13 01:49:40 am        81


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានជួបពិភាក្សាគ្នា នៅថ្ងៃពុធ (ទី១២ ខែកុម្ភៈ) នេះ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តបន្ទាប់ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិ រវាងប្រទេសដែលកាន់សាសនាឥស្លាមដោយភាគច្រើន ក្នុងនោះរួមទាំងការបណ្តាក់ទុនរួមគ្នា ដើម្បីផលិតយានដ្រូនផងដែរ។

គួរបញ្ជាក់ថា មេដឹកនាំទួរគី កំពុងធ្វើទស្សនកិច្ច នៅប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងមុនពេលធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន សម្រាប់ដំណើររយៈពេល ៤ថ្ងៃ ទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ នៅក្នុងពិភពអ្នកកាន់សាសនាឥស្លាម។

លោក Erdogan ត្រូវបានស្វាគមន៍ នៅឯវិមានប្រធានាធិបតី ក្នុងទីក្រុង Bogor ដែលជាទីក្រុងនៅភាគខាងត្បូងនៃរដ្ឋធានីហ្សាការតា។

លោក Prabowo បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Erdogan ថា៖ «យើងប្តេជ្ញាបង្កើនពាណិជ្ជកម្ម រវាងប្រទេសទាំង២ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ យើងក៏បានព្រមព្រៀងគ្នា ក្នុងការបង្កើនផលិតកម្មរួម និងកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មការពារជាតិផងដែរ»។

លោក Prabowo បានបន្ថែមថា ក៏នឹងមានបញ្ចូលការហ្វឹកហ្វឺនរួមគ្នា សម្រាប់ទាហាន និងកិច្ចសហការកាន់តែជិតស្និទ្ធ ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងចារកម្ម។

ក្រោមសក្ខីភាពដ៏សំខាន់ពីមេដឹកនាំទាំង២ កិច្ចព្រមព្រៀងជាច្រើន ស្តីពីពាណិជ្ជកម្ម ថាមពល ការអប់រំឧត្តមសិក្សា និងកិច្ចការសាសនា ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រី និងមន្ត្រី ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងផលិតយានដ្រូន នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm