សាលារៀន​ក្នុង​ខេត្តបាត់ដំបង​ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ដូច​រាជធានី​-​ខេត្ត​ដទៃ​ដែរ

2021/04/27 09:59:58 am        122

បាត់ដំបង​ ៖ សាលារៀន​គ្រប់​កម្រិត នៅ​ទូទាំង​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី០២ ខែ វិច្ឆិកា​នេះ បាន​ចាប់ផ្ដើម​ដំណើរការ រៀនសូត្រ ​ដំណាក់កាល​ទី​៣ តាម​ប្រកាស​របស់​ក្រសួង​អប់រំ ​ដោយ​បាន​អនុវត្ត​នូវ​វិធាន​ការពារ​កូ​វីដ​–១៩​។


លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង បាន​ប្រាប់​BTV​ថា ​នៅក្នុង​ខេត្ត បាត់ដំបង ​សាលារៀន​របស់​រដ្ឋ​ទាំងអស់ ​បាន​បើក​ឱ្យ​សិស្ស​ចូលរៀន​ ក្នុងដំណាក់កាល​ទី​៣​ ទាំង​សាលារៀន ​ដែល​ធ្លាប់​ជួប​គ្រោះ​ទឹកជំនន់​ក៏ដោយ ​ក៏បាន​ចូលរៀន​វិញ​ដែរ​ ហើយ​តាម​សាលា ​ក៏បាន​អនុវត្ត​នូវ​ការណែនាំ ​របស់​ក្រសួង​អប់រំ ​និង​ក្រសួងសុខាភិបាល ក្នុង​ការ​ការពារ​ទប់ស្កាត់​ការរីក​រាល​ដាល​កូ​វីដ​–១៩​។


គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​២​ធ្នូ ក្នុង​ក្រុង​បាត់ដំបង​ បានឱ្យដឹងថា ​ក្នុង​សម័យ​កូ​វីដ​១៩​នេះ សាលាបឋមសិក្សា​២​ធ្នូ ​ក្នុង​ដំណាក់កាល​ទី​១ ​គឺ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អន​ឡាញ​ ការ​ប្រមូលផ្ដុំ​បង្រៀន ជា​ក្រុម​តូចៗ​។ ​សម្រាប់​ដំណាក់កាល​ទី​២ គឺ​បាន​បើក​ឱ្យ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់រៀន​ ប៉ុន្តែ​រក្សា​គម្លាត​ ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​តែ​២០​នាក់​។​ ក្នុងដំណាក់កាល​ទី​៣​នេះ ​គឺមាន​ការរៀបចំ​ឱ្យ​សិស្ស​រៀន​ក្នុង ​ថ្នាក់ អាច​ចាប់ពី​២០ ទៅ​៣០​នាក់ ប៉ុន្តែ​ក៏បាន​អនុវត្ត​តាម​វិធានការ​ការពារ​កូ​វីដ​១៩​ដែរ ហើយ​ក្នុង​មួយ ​សប្ដាហ៍ ឱ្យ​សិស្ស​រៀន​តែ​៣​ថ្ងៃ​ តែ​គ្រូបង្រៀន​ពេញ​មួយ​សប្ដាហ៍​។​​


​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ការបើក​សាលា រៀន​ឡើងវិញ ក្នុងដំណាក់កាល​ទី​៣​នេះ ដោយសារ​ការបើក​ដំណើការ​កាលពី​ដំណាក់កាល​មុនៗ បាន​ប្រ ព្រឹ​ត្ត​ទៅដោយ​រលូន ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ក្រសួង​ក៏​នៅតែ​តម្រូវឱ្យ​គ្រប់​សាលា​ទាំងអស់ អនុវត្តតាម​វិធាន ការ​អនាម័យ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ជាប្រចាំ​ដែរ ហើយ​ប្រសិនបើ​សាលារៀន​ណាមួយ មិន អនុវត្តតាម ក្រសួង​នឹង​ព្យួរ​សាលា​នោះ​ជា​បណ្តោះអាសន្ន​៕


​អត្ថបទ ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        3
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm