កីឡា​ការិនី​ប៉េតង់​កម្ពុជា​មកដល់​មាតុប្រទេស​វិញ​ថ្ងៃនេះ ក្រោយ​ឈ្នះ​មេដាយ​មាស

2021/11/16 11:07:52 am        160

ប៉េតង់៖ ល្ងាចថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ កីឡាការិនី អ៊ុក ស្រីមុំ និង​មិត្ត​រួម​ក្រុមព្រមទាំង​គ្រូបង្វឹកនឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ បន្ទាប់ពី​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ២០២១ នៅ​ប្រទេស​អេ​ស្ប៉ា​ញ់​លើ​វិញ្ញាសា​វាយយក​ពិន្ទុក្រោយ​ឈ្នះ​កីឡាការិនី​ថៃ ​៣៧ទល់​២៩​។​

​ជា​លើក​ទី​១​ របស់​កីឡាការិនី​កម្ពុជា​រូបនេះ​ ដែល​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ប៉ុន្តែ​ជា​មេដាយមាស​ពិភពលោក​ទី​២ បន្ទាប់ពី​ដណ្តើមបាន​នៅ​បែលហ្ស៊ិក​ឆ្នាំ​២០១៧​ លើ​វិញ្ញ​សា​ឯកត្តជន​នារី​។​ ​មេដាយមាស​របស់​កីឡាការិនី ​អ៊ុក ស្រីមុំ​ ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ជោគជ័យ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ប៉េតង់​លើ​វិញ្ញាសា​វាយយក​ពិន្ទុ គ្មាន​ប្រទេស​ណា​ធ្វើបានដោយ​ឈ្នះ​មេដាយមាស​ ៥សម័យកាល​ជាប់​គ្នាក្នុងនោះ​វីរ​កីឡាការិនី​ កែ ឡេង ធ្វើបាន​នា​ឆ្នាំ​២០១៣​ នៅ​បារាំង, ២០១៥ នៅថៃ, ២០១៧​ នៅ​ចិន និង​២០១៩​នៅ​កម្ពុជា​។​ ​ចំនែក​ការប្រកួត​វិញ្ញាសា ៣​ទល់​៣ កម្ពុជា​អស់​ឱកាសដោយ​ធ្លាក់​ត្រឹម​វគ្គ ​១/៤ ផ្តាច់ព្រ័ត្រក្រោយ​ចាញ់​ទុយ​នី​ស៊ី​។ ឯ​ក្រុម​កីឡាករ​ប៉េតង់​កម្ពុជាត្រូវ​ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក​ដែរនោះ ចាកចេញ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះដែរ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm