និស្សិត និងយុវជននាំគ្នាចូលរួមវេទិកាការងារ ដើម្បីសួរព័ត៌មានទទួលឱកាសការងារ

2025/02/13 06:22:13 pm        137

នៅថ្ងៃទី១៣ ខែកុម្ភៈនេះ មានសិស្សនិស្សិត និងយុវជនដែល​ភាគច្រើន​ជា​អ្នក​ស្វែង​រក​ឱកាស​ការងារ​ហាត់ការ ស្វែងរកការងារ និងខ្លះទៀតចង់ផ្លាស់ប្តូរអាជីពការងារ បាននាំគ្នាចូលរួមវេទិកា ការងារ​រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដើម្បី​សាក​សួរព័ត៌មាន ដាក់ប្រវត្តិរូបសង្ខេប CV ការជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនភ្លាមៗ និង​ការ​ទទួល​បាន​ឱកាសការងារ ។

បណ្តានិស្សិត និងក្រុមយុវជន បានថ្លែងប្រាប់BTV ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ទី​ភា្នក់​ងារ​ជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា មានក្រុមហ៊ុនចំនួន១៩ មាន​តម្រូវការងារជ្រើសរើសបុគ្គលិក កម្មករនិយោជិក ចំនួន២០៣៤កន្លែង នៅពេលនេះ ឃើញ​មានបណ្តាយុវជន សិស្សនិស្សិតច្រើនកុះករបាននាំគ្នារៀបចំប្រវត្តិរូបសង្ខេប CVមកជាមួយ ដាក់​ជូន​ក្រុមហ៊ុន និងការណាត់ពេលជួបសម្ភាសន៍ភ្លាមៗនោះដែរ ដើម្បីទទួលបា​នឱ​កាស​ការងារ​ហាត់​ការ ក៏ដូចស្នើសុំការងារធ្វើ ដែលមានប្រាក់ខែសមរម្យផងដែរ។

បណ្តាក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកថ្លែងថា នៅថ្ងៃនេះបណ្តាក្រុមហ៊ុន គឺមាន​បាន​ទទួល​ប្រវត្តិ​រូប​សង្ខេប និងបានជួបសម្ភាសន៍ផ្ទាល់ជាមួយបេក្ខជននិស្សិត និងយុវជនជាច្រើន ហើយ​គេ​សំគាល់​ឃើញ​ថា គ្រប់បេក្ខជនសុទ្ធតែមានសមត្ថភាពអាចធ្វើការងារក្នុងក្រុមហ៊ុនបាន ខណៈ​មាន​បេក្ខជន​ភាគ​ច្រើនដែរមិនទទួលយកការងារដោយសារ គេមានជម្រើស ហើយខ្លះគិតថា ការងារ​នោះ​នៅ​​ឆ្ងាយពីផ្ទះ និងខ្លះទៀតចង់ធ្វើការងារបណ្តើរៗ រៀនបណ្តើរជាដើម។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ថា NEA នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជិវៈ រហូតមកដល់ពេលនេះ បានទទួលសំណើរ​ពី​បណ្តា​ក្រុម​ហ៊ុន​ឯក​ជន​នានា​នៅ​ទូទាំង​ប្រទេស មានតម្រូវការបុគ្គលិក កម្មករនិយោជិក ចូលបម្រើការងារ ធ្វើការក្រៅម៉ោង ពេញ​ម៉ោង​ កើនរហូតជិត ៦៥០០០កន្លែង ហើយបច្ចុប្បន្ននៅតាមបណ្តាមន្ទីរការងារ និង​បណ្តុះ​បណ្តាល​តាមរាជធានីខេត្តនានា ក៏បានបើកដំណើរការទទួលពាក្យ និងសម្ភាស​ជ្រើសរើ​ស​បុគ្គលិក​ចូល​បម្រើ​ការងារច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm