ប្រធានអាជ្ញាធរ៖ ទឹកដីប៉ាឡេស្ទីន មិនមែនសម្រាប់លក់ទេ

2025/02/13 08:23:22 pm        161

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានសង្កត់ធ្ងន់កាលពីថ្ងៃពុធថា ទឹកដីប៉ាឡេស្ទីន មិនមែនសម្រាប់លក់ទេ។

លោក អាបាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ថា៖«ប្រជាជនប៉ាឡេស្ទីន ប្តេជ្ញាបន្តនៅលើដីរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា( Gaza) តំបន់វេសបែង(West Bank) និងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem)។

លោក បានកោតសរសើរចំពោះជំហររបស់ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត ដែលបដិសេធការប៉ុនប៉ងណាមួយ ដើម្បីបញ្ចូលទឹកដី ឬផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន គាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអំពាវនាវឲ្យបញ្ចប់សង្រ្គាមទាំងស្រុង។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ និងតួនាទី ដើម្បីអនុម័តចក្ខុវិស័យសន្តិភាពអារ៉ាប់ នៅឯកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នស្តីពីបញ្ហាប៉ាឡេស្ទីន នៅទីក្រុងគែរ នាពេលខាងមុខ។

លោក អាបាស ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការ ក្នុងការផ្តល់ជំនួយជាបន្ទាន់ ដល់ប្រជាជននៅតំបន់ហ្កាហ្សា និងដើម្បីឲ្យរដ្ឋប៉ាឡេស្ទីនទទួលបន្ទុករបស់ខ្លួន នៅហ្កាហ្សា និងកសាងតំបន់ឡើងវិញ ដោយមានការគាំទ្រពីអន្តរជាតិ ខណៈដែលប្រជាជនប៉ាឡេស្ទីន នៅតែនៅលើទឹកដីរបស់ពួកគេ។

នាពេលមុននេះ លោក ដូណាល់ ត្រាំ បានស្នើថា សហរដ្ឋអាមេរិក គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា ហើយឲ្យ ប្រជាជនប៉ាឡេស្ទីនផ្លាស់ប្តូរទីតាំង ទៅកាន់ប្រទេសជិតខាង ហ្ស៊កដានី និង អេហ្ស៊ីប ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm