កាតានិយាយថា ខ្លួននឹងបញ្ជូនប្រេងឥន្ធនៈចំនួន ១៥ លានលីត្របន្ថែមទៀត ទៅតំបន់ហ្កាហ្សា

2025/02/13 08:31:37 pm        77

ប្រទេសកាតាបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូនប្រេងឥន្ធនៈបន្ថែម ១៥ លានលីត្រ ទៅកាន់តំបន់ហ្គាហ្កាស្ទ្រីប ដែលរងការវាយប្រហារដោយសង្រ្គាម ជាទីដែលបទឈប់បាញ់ដ៏ផុយស្រួយ បានបញ្ឈប់   សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកាតា បានរាយការណ៍ថា ប្រទេសឈូងសមុទ្រតូចមួយដែលសម្បូរថាមពល នឹង «ផ្គត់ផ្គង់តំបន់ហ្កាហ្សាស្ទ្រីបនូវប្រេងឥន្ធនៈ ១៥លានលីត្រ ដែលនាំមកឲ្យការផ្តល់ប្រេង     ឥន្ធនៈរបស់កាតាសរុបឡើងដល់ ៣០ លានលីត្រ»។

កិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលសម្របសម្រួលដោយអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីបចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ដោយផ្អាកការប្រយុទ្ធគ្នា ក្នុងសង្គ្រាមរយៈពេល ១៥ខែ ដែលបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីនស្ទើរតែទាំងស្រុង។

នៅពេលដែលស្នូរកាំភ្លើង បានស្ងប់ស្ងាត់ ជំនួយមនុស្សធម៌ បានចាប់ផ្តើមហូរចូល ទៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនជាងពីរលាននាក់រស់នៅ ដែលភាគច្រើននៃពួកគេ បានផ្លាស់ទីលំនៅ យ៉ាងហោចណាស់ម្តង ដោយសារសង្រ្គាម។

កាលពីថ្ងៃទី ២០ ខែមករា ប្រទេសកាតា បាននិយាយថា ខ្លួននឹងបញ្ជូនប្រេងឥន្ធនៈ ១, ២៥លានលីត្រ ក្នុងមួយថ្ងៃ ទៅកាន់តំបនហ្កាហ្សារយៈពេល ១០ថ្ងៃ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានប៉ាន់ប្រមាណ ក្នុងខែវិច្ឆិកាថា ខ្លួនត្រូវការប្រេងឥន្ធនៈប្រហែល ១៦០.000លីត្រ ក្នុងមួយថ្ងៃ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជាមូលដ្ឋានរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm