ប្រធានាធិបតីស៊ីរី សង្កត់ធ្ងន់លើ «ទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំ» ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន

2025/02/13 08:43:02 pm        76

ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក Ahmed Al-Sharaa បានសង្កត់ធ្ងន់លើ «ទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏រឹងមាំ» រវាងប្រទេសរបស់លោក និងរុស្ស៊ី ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ចាប់តាំងពីឡើងកាន់អំណាច។

ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុម Hayat Tahrir Al-Shamរបស់លោក Sharaa  បានបណ្តេញ     សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ លោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងខែធ្នូ បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស ហើយសំណួរជាច្រើន នៅតែមានជុំវិញជោគវាសនានៃមូលដ្ឋានយោធាពីររបស់    រុស្ស៊ី នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោក Sharaa បានសង្កត់ធ្ងន់លើ          «ទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការបើកចំហរបស់ស៊ីរីចំពោះគ្រប់ភាគី» នៅក្នុងវិធីមួយ ដែលបម្រើ «ផលប្រយោជន៍របស់ប្រជាជនស៊ីរី និងពង្រឹងស្ថិរភាព និងសន្តិសុខរបស់ប្រទេសស៊ីរី» ។

សេចក្តីថ្លែងការណ៍ ក៏បានបន្ថែមថា លោក ពូទីន បានធ្វើ«ការអញ្ជើញជាផ្លូវការមួយដល់រដ្ឋមន្ត្រីបរទេសស៊ីរីលោក Asaad Al-Shaibani ឲ្យទៅទស្សនកិច្ច នៅប្រទេសរុស្ស៊ី» ។

នៅក្នុងអំឡុងជំនួយតាមទូរស័ព្ទនោះ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានជូនពរលោក Sharaa «ឲ្យទទួលបានជោគជ័យ...ក្នុងការដោះស្រាយភារកិច្ច ដែលប្រឈមមុខនឹងការដឹកនាំរបស់ប្រទេសថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនស៊ីរី»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm