អារ៉ាប៊ីសាអ៊ូឌីត កាន់តំណែងជាប្រធាននៃបណ្តាញប្រឆាំងអំពើពុករលួយសកល

2025/02/13 09:04:38 pm        89

តាមរយៈអាជ្ញាធរត្រួតពិនិត្យ និងប្រឆាំងអំពើពុករលួយ (Nazaha) របស់ខ្លួន អារ៉ាប៊ីសាអ៊ូឌីត បានចូលកាន់តំណែងជាផ្លូវការ ជាប្រធាននៃបណ្តាញប្រតិបត្តិការសកលនៃអាជ្ញាធរអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (GlobE Network)។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអេស្ប៉ាញ បានប្រគល់ឲ្យព្រះរាជាណាចក្រនេះ នូវភាពជាអ្នកដឹកនាំនៃបណ្តាញ ក្នុងអំឡុងពេលពិធីមួយ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងវីយែននៃប្រទេសអូទ្រីស។

លោក Nasser Aba Al-Khail អនុប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអាជ្ញាធរត្រួត       ពិនិត្យ និងប្រឆាំងអំពើពុករលួយ (Nazaha) ត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការ ដោយមានលោក Boni de Moraes Soares មេធាវីជាតិរបស់ប្រទេសប្រេស៊ីលសម្រាប់កិច្ចការអន្តរជាតិ ជាអនុ  ប្រធាន។

អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានជ្រើសរើសជាឯកច្ឆន្ទ ឲ្យធ្វើជាប្រធានគណៈកម្មាធិការដឹកនាំរបស់បណ្តាញ GlobE សម្រាប់អាណត្តិ ២០២៥-២០២៧ ក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់ កាលពីឆ្នាំមុន នៅទីក្រុងប៉េកាំង ប្រទេសចិន។

ការជ្រើសរើសឲ្យអារ៉ាប៊ីសាអ៊ូឌីត ដឹកនាំបណ្តាញអន្តរជាតិ បានគូសបញ្ជាក់ការទទួលស្គាល់របស់រដ្ឋ ជាសមាជិកអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រនេះ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២១ បណ្តាញ GlobE រួមមានភ្នាក់ងារអនុវត្តច្បាប់ជាង ២២៩ មកពីប្រទេសចំនួន ១២៤ និងអង្គការអន្តរជាតិជាច្រើនទៀត។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        41
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm