ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ មហាផ្ទៃបានត្រឹមខកចិត្ត ក្រោយស្មើណាហ្គា ក្នុងជំនួបកាត់ក្ដី ខណៈ ISI ឈ្នះត្បូងឃ្មុំ ៣-០

2025/02/13 10:30:56 pm        203

ទីបំផុតសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបានត្រឹមស្មើក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-២ ក្នុងជំនួបកាត់សេចក្ដីជើងទី២ ។ រីឯក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ៣-០ ក្នុងជំនួបជើងទី១ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេងបាន ៦នាទី កីឡាករ អឹម សំអូន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ ១គ្រាប់មុន ខណៈប្រមាណ ២នាទីក្រោយមក មហាផ្ទៃ ក៏តាមស្មើវិញ ពីការបញ្ចប់ទីដ៏ល្អរបស់កីឡាករ សាន បូរ៉ា នៅនាទីទី៨ មុនកីឡាករ Hugo Kametani បន្ថែមគ្រាប់នាំមុខជាថ្មីឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២៩ ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមភ្ញៀវមហាផ្ទៃ ដែលត្រូវការឈ្នះ ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ។

រហូតដល់នាទី៧៩ កីឡាករ ម៉ូន រ៉ាដូ ក៏រកបានគ្រាប់តាមស្មើជាថ្មី ឲ្យក្រសួងមហាផ្ទៃ តែក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតដ៏តានតឹងនេះផងដែរ ដោយលទ្ធផល ២-២ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យឱកាសប្រជែងកៅអីវគ្គបន្ដរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីសរុបលទ្ធផលទាំង ២ជើង ចាញ់ណាហ្គាវើលដ៏ ៣-២ ដ្បិតជើងទី១ ពួកគេបានរងបរាជ័យក្នុងដី ១-០ ។ ការណ៍នេះ ណាហ្គាវើលដ៏ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ។

ដោយឡែកជំនួបជើងទី១ រវាងក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និង ISI ដង្កោសែនជ័យ បានដំណើរការប្រកួតស្ទើរចប់វគ្គទី១ ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ ចាន់ សីលា ដែលរកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ នៅនាទី៤៥+២ ។ លុះចូលវគ្គទី២ ក្រុមដំរីជ័យ ដែលស្ទើរប្រើប្រាស់កីឡាករខ្មែរសុទ្ធនេះ បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ យ៉ា ម៉ាត់ នៅនាទី៦៧ និងកីឡាករ កែវ សារ៉ាត នៅនាទី៧៦ ដើម្បីបង្កើនឱកាសឡើងវគ្គបន្ដ មុនជំនួបកាត់សេចក្ដីជើងទី២ នៅតំបន់វេងស្រេង នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ។

គួរដឹងថា ប្រសិនបើ ISI ដង្កោសែនជ័យ បន្ដលទ្ធផលល្អនៅជើងទី២ ពួកគេនឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗកន្លងទៅ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        149
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm