អាមេរិក​ថា ខ្លួន​នឹង​មិន​អត់ឱន​ចំពោះ​ការ​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​គ្រោះថ្នាក់​របស់​រុស្ស៊ី​ឡើយ

2021/11/16 12:07:37 pm        536

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ដាច់អហង្ការ ​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​បង្ខំ​ឱ្យ​សមាជិក​អវកាសយានិក​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ ចូល​ទៅ​ក្នុង​យានអវកាស​របស់​ពួកគេ​ដើម្បី​សុវត្ថិភាព ដោយ​បាន​ហៅ​ការ​បាញ់​នោះ​ថា​ជា "​ទង្វើ​ដែល​មិន​មានការប្រុងប្រយ័ត្ន និង​គ្រោះថ្នាក់​" ហើយ​និយាយ​ថា ខ្លួន​នឹង "​មិន​អត់ឱន​" ឡើយ​ចំពោះ​អាកប្បកិរិយា​ដែលបង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ផលប្រយោជន៍​អន្តរជាតិ​។

​បញ្ជា​ការដ្ឋាន​អវកាស​អាមេរិក​បាន​និយាយ​ថា រុស្ស៊ី​បាន​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប ឬមី​ស៊ី​ល DA-ASAT ដោយ​បាន​វាយប្រហារ​ផ្កាយរណប​រុស្ស៊ី និង​បង្កើត​បានជា​បំណែក​តូច​ៗ​នៅ​ក្នុង​គន្លង​ទាប​លើ​ភព​ផែន​ដី​ ដែល​កម្ទេចកំទី​ជាង ១,៥០០​បំណែក​នៃ​គន្លង​ដែល​អាច​តាមដាន​បាន ដែល​ទំនងជា​អាច​បង្កើត​បានជា​បំណែក​រាប់​ម៉ឺន​នៃ​កម្ទេចកំទី​តូច​ៗ​នៃ​គន្លង​វិថី​។​ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បា​ន​សង្កត់​ធ្ងន់​លើ​គ្រោះថ្នាក់​រយៈពេល​វែង និង​ការ​ធ្លាក់​សក្ដានុពល​សេដ្ឋកិច្ច​សកល​ពី​ការសាកល្បង​របស់​រុស្ស៊ី ដែល​បាន​បង្កើត​គ្រោះថ្នាក់សម្រាប់​ផ្កាយរណប​ដែល​ផ្តល់​ឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​នូវ​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត ការ​ព្យាករណ៍​អាកាសធាតុ ប្រព័ន្ធ GPS ដែល​គាំទ្រ​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ រួម​ទាំងម៉ាស៊ីន​ធនាគារ ក៏ដូចជា​ការកម្សាន្ត​ក្នុង​យន្តហោះ និង​វិទ្យុ និង​ទូរទស្សន៍​ផ្កាយរណប​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកលោក Ned Price បាន​និយាយ​ថា សហរដ្ឋអាមេរិកបាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ដដែល​អំពី​ប្រទេស​រុស្ស៊ី ចំពោះ​ការ​បាញ់​សាកល្បង​ផ្កាយ​រណប​នេះ​។ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អវកាសយានិក​អាមេរិក ៤​នាក់, អាល្លឺម៉ង់​ម្នាក់ និង​រុស្ស៊ី​ ២​នាក់​នៅ​លើ​យាន​អវកាសបាន​បង្ខំចិត្ត​គេចខ្លួន ​ស្វែងរក​ទី​សុវត្ថិភាពនៅ​ក្នុង​អវកាសយានិក​របស់​ពួកគេ ​ដោយសារតែ​បំណែក​ខ្ទាត​ចេញពី​មី​ស៊ី​លប្រឆាំង​ផ្កាយរណប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm