ប្រធានាធិបតីអ៊ីរ៉ង់ ថ្កោលទោសគោលនយោបាយរបស់អាមេរិក ដែលដាក់សម្ពាធលើការចរចា

2025/02/13 10:51:28 pm        42

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះគោលនយោបាយមិនច្បាស់លាស់របស់ខ្លួន ចំពោះទីក្រុងតេអេរ៉ង់។

លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងខេត្ត Bushehr ភាគខាងត្បូង ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យមានការចរចាជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលដំណាលគ្នាបង្កើនសម្ពាធ         លើប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។

លោក Pezeshkian បាននិយាយថា៖«ប្រសិនបើពួកគេពិតជាស្វែងរកការចរចា ហេតុអ្វីបានជាពួកគេមិនបញ្ឈប់គោលនយោបាយអរិភាពរបស់ពួកគេ។ លក្ខណៈនៃគោលនយោបាយទ្វេបែបនេះ ត្រូវបានបង្ហាញឲ្យប្រជាជាតិអ៊ីរ៉ង់ឃើញ ហើយពួកគេមិនអាចបញ្ឈប់យើងពីការបន្តដំណើររបស់យើងជាមួយនឹងការក្លែងបន្លំបែបនេះទៀតទេ។

លោកបានចោទប្រកាន់បណ្តារដ្ឋលោកខាងលិចថា កំពុងស្វែងរកការធ្វើម្តងទៀត នៅអ៊ីរ៉ង់នូវអ្វីដែលពួកគេបានធ្វើនៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ នឹងមិនបានរងសម្ពាធបែបនេះឡើយ។

លោក Pezeshkian បានសង្កត់ធ្ងន់ថា៖«ទោះបីជាសត្រូវទាំងអស់ ស្វែងរកធ្វើឲ្យប្រទេសអ៊ីរ៉ង់ឯកោ នៅក្នុងតំបន់ក៏ដោយ ក៏យើងនៅមាទំនាក់ទំនងជាបងប្អូនជាមួយប្រទេសជិតខាងរបស់យើងទាំងអស់ ហើយនឹងធ្វើឲ្យពួកវា ល្អប្រសើរឡើង»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីសប្តាហ៍មុន ដើម្បី   ស្តារឡើងវិញនូវយុទ្ធនាការដែលគេហៅថា «សម្ពាធអតិបរមា» លើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងប្រទេសនេះ ពីអ្វីដែលលោកបានអះអាងថា«ការទទួលបានអាវុធនុយក្លេអ៊ែរ» ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm