លោក Trump៖ គ្មានហេតុផលដែលអ៊ុយក្រែនត្រូវចូលជាសមាជិកណាតូ និងយកដែនដីទាំងអស់មកវិញ

2025/02/13 11:00:46 pm        74

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បាននិយាយថា លោកមិនគិតថា វាជារឿងសមហេតុផល ដែលអ៊ុយក្រែនត្រូវចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ហើយថា វាមិនអាចទៅរួចនោះទេ ដែលអ៊ុយក្រែននឹងដណ្ដើមបានដែនដីទាំងអស់របស់ខ្លួនមកវិញ។

គួរបញ្ជាក់ថា លោក Trump បានពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែន កាលពីថ្ងៃពុធ អំឡុងការសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាការបោះជំហានដ៏ធំដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកឆ្ពោះទៅរកកិច្ចប្រឹងប្រែងការទូត នៅក្នុងជម្លោះដែលលោកបានសន្យាថា នឹងបញ្ចប់ឲ្យបាន។

លោក Trump បាននិយាយថា រូបលោកផ្ទាល់ និងលោក Putin រំពឹងនឹងជួបគ្នា នាពេលខាងមុខ ដោយប្រហែលជានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ហើយអំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នារសៀលថ្ងៃពុធនោះ លោក Trump បានពណ៌នាការជជែកតាមទូរសព្ទរបស់លោក ជាមួយលោក Putin ថា ជាការសន្ទនាដ៏ល្អមួយ ហើយបាននិយាយថា វាមានរយៈពេលជាង ១ម៉ោង។

ចំណែកការិយាល័យរបស់លោក Zelenskiy បានឲ្យដឹងថា លោក Trump និងលោក Zelenskiy ជួបគ្នាតាមទូរសព្ទប្រហែល ១ម៉ោង ខណៈដែលវិមានក្រឹមឡាំង បានប្រាប់ថា ការសន្ទនាគ្នា រវាងលោក Putin ជាមួយលោក Trump មានរយៈពេលជិត ១ម៉ោងកន្លះ។

ជាមួយគ្នានេះ វិមានក្រឹមឡាំង បានបន្ថែមថា លោក Putin និងលោក Trump បានយល់ព្រមជួបគ្នា ហើយលោកប្រធានាធិបរុស្សីបានអញ្ជើញលោកប្រធានាធិបតីអាមេរិកឲ្យទៅទស្សនកិច្ចនៅទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm