កម្ពុជាជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តអេឡិចត្រូនិក ដើម្បីទាក់ទាញអ្នកវិនិយោគ

2025/02/13 11:03:36 pm        137

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីត​ប្រធាន​រដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធាន​ក្រុម​ប្រឹក្សា​អង្គការ​ដើម្បី​ពិភព​លោក​ទាំង​អស់​គ្នា​(Global Together) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​លើ​កម្ម​វិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញនៅកម្ពុជា។

ឯកឧត្តម ហេង សួរ រំពឹងថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងអាចជួយទាក់​ទាញ​អ្នក​វិនិយោគ​កូរ៉េ មកកម្ពុជាបន្ថែមទៀត ដោយសារកម្ពុជាមានសិស្សដែលចេះជំនាញបច្ចេកទេស ដូច​សិស្សនៅកូរ៉េដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏មើលឃើញថា ពេល​ដែល​កម្ពុជា​មាន​សិស្ស​មាន​ជំនាញ​បច្ចេក​ទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរដែ​ល​អាច​គាំទ្រដ​ល់​គំនិត​ផ្តួច​ផ្តើម​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេសកូរ៉េ នៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈត្រៀមខ្លួនជាស្រេចចំពោះសំណូមពរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការ សម្រាប់​គំនិតផ្តួចផ្តើមរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ជាការឆ្លើយតប ឯកឧត្តម គីម ជីនផ្យូ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាង​សាធារណរដ្ឋកូរ៉េជាមួយរាជរដ្ឋាភិបាលកម្ពជា ក៏ដូចជារវាងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើ​កម្ម​​វិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក ដែល​នឹង​ចូល​រួម​អភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញបច្ចេកទេស នៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ KOICA និងស្ថានទូត​សាធារណ​រដ្ឋកូរ៉េប្រចាំកម្ពុជា នឹងជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលនេះទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញតម្រូវការរបស់អ្នកវិនិយោគបរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm