កសិករស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្លែងអំណរគុណដល់កងទ័ពចុះបូមទឹកដាក់ស្រែប្រាំងពួកគាត់​ទាន់ពេលវេលា

2025/02/13 11:26:18 pm        263

បងប្អូនប្រជាកសិកររស់នៅឃុំស្វាយចេក និងឃុំមួយចំនួនទៀត នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បាន​ថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បាន​បញ្ជូនកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ​ក្រសួង​ការ​ពារ​ជាតិចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងជូនដល់ពួកគាត់ ខណៈស្រែ​របស់​ពួក​គាត់​កំពុង​ខ្វះ​ខាត​ទឹកស្រោចស្រព ហើយកំពុង ប្រឈមនឹងការខូចខាតនោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនប្រជាកសិករទាំងនោះបានលើកឡើងថា ពួក កាត់​ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញស្រែរបស់ពួកគាត់មានសង្ឃឹមឡើងវិញ បន្ទាប់​ពី​កង​កម្លាំង កងពលតូចដឹកជញ្ជូនលេខ៩៩ បានយកម៉ាស៊ីន​បូម​ទឹក​ជា​ច្រើន​គ្រឿង​មក​ជួយ​បូម​ទឹក​ពី​ទន្លេ បង្ហូរដាក់មកបន្លាយហើយបូមបញ្ជូនដាក់ស្រែពួកគាត់បន្តទៀត ដោយមិន​គិត​ថ្លៃ​សូម្បី​តែ​មួយ​រៀល​នោះ។

បងប្អូនប្រជាកសិករទាំងនោះបានរៀបរាប់ទៀតថា ពួកគាត់បានធ្វើស្រូវមួយរដូវរួចមកហើយ ប៉ុន្តែ កាល​ពី​រដូវវស្សាបានលិចលងអស់គ្មានសល់ ទើបបាន​ជា​ពួក​គាត់​សម្រេច​ធ្វើ​ស្រូវ​ប្រាំង​មួយ​រដូវ​ទៀត ​បើទោះបីពួកគាត់ដឹងថាអាចប្រឈមនឹងកង្វះទឹកស្រោចស្រពក្តី។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណាក៏​ដោយពួកគាត់លែង បារម្ភបន្តទៀតហើយ ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ហើយ​បាន​បញ្ជូន​ក្រុម​ការងារឲ្យមកជួយពួកគាត់ទាន់ពេលវេលា ជាក់ស្តែង​បង​ប្អូន​កង​កម្លាំង​កង​ពល​តូច​ដឹក​ជញ្ជូន​បាន​មក​ជួយ​បូម​ទឹក​ជូន​ពួក​គាត់​ទាំងយប់​ទាំងថ្ងៃ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​នោះ​ឡើយ​។

សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទ​បញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយ​ឧត្តម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការ​ត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តម​សេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តម​សេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំ​កម្លាំង​ទ័ព​ចំនួន​១៥០​នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំ​បាច់​មួយ​ចំនួន​ ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយ​សង្គ្រោះ​ស្រូវ​ប្រជា​ពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ខណៈរហូតមកដល់ពេលនេះ កង​កម្លាំង​បាន​ជួយ​សង្រ្គោះស្រូវប្រាំងពួកគាត់ឲ្យរួចផុតពីការខូចខាតបានជិតមួយពាន់ហិកតា ហើយនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm