កសិករស្រុកចន្ទ្រា ខេត្តស្វាយរៀងថ្លែងអំណរគុណដល់កងទ័ពចុះបូមទឹកដាក់ស្រែប្រាំងពួកគាត់ទាន់ពេលវេលា

2025/02/14 12:22:21 am        177

ស្វាយរៀង ៖ បងប្អូនប្រជាកសិករ រស់នៅ ឃុំ នានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជូនកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងជូនដល់ពួកគាត់ ខណៈស្រែរបស់ពួកគាត់កំពុងខ្វះខាតទឹកស្រោចស្រព ហើយកំពុង ប្រឈមនឹងការខូចខាតនោះ។

 តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនប្រជាកសិករទាំងនោះបានលើកឡើងថា ពួក កាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញស្រែរបស់ពួកគាត់មានសង្ឃឹមឡើងវិញ បន្ទាប់ពីកងកម្លាំង កងពលតូចដឹកជញ្ជូនលេខ៩៩ បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងមកជួយបូមទឹកពីទន្លេ បង្ហូរដាក់មកបន្លាយហើយបូមបញ្ជូនដាក់ស្រែពួកគាត់បន្តទៀត ដោយមិនគិតថ្លៃសូម្បីតែមួយរៀលនោះ។

​បងប្អូនប្រជាកសិករទាំងនោះបានរៀបរាប់ទៀតថា ពួកគាត់បានធ្វើស្រូវមួយរដូវរួចមកហើយ ប៉ុន្តែ កាលពីរដូវវស្សាបានលិចលងអស់គ្មានសល់ ទើបបានជាពួកគាត់សម្រេចធ្វើស្រូវប្រាំងមួយរដូវទៀត បើទោះបីពួកគាត់ដឹងថាអាចប្រឈមនឹងកង្វះទឹកស្រោចស្រពក្តី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគាត់លែង បារម្ភបន្តទៀតហើយ ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ហើយបានបញ្ជូនក្រុមការងារឲ្យមកជួយពួកគាត់ទាន់ពេលវេលា ជាក់ស្តែងបងប្អូនកងកម្លាំងកងពលតូចដឹកជញ្ជូនបានមកជួយបូមទឹកជូនពួកគាត់ទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់នោះឡើយ។

 សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ខណៈរហូតមកដល់ពេលនេះ កងកម្លាំងបានជួយសង្រ្គោះស្រូវប្រាំងពួកគាត់ឲ្យរួចផុតពីការខូចខាតបានជិតមួយពាន់ហិកតា ហើយនោះ៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm