មន្ត្រីសន្តិសុខរុស្សី៖ ការជជែកតាមទូរសព្ទរបស់លោក Putin និងលោក Trump បង្ហាញថា «ឥទ្ធិពលរបស់អឺរ៉ុបអស់ហើយ»

2025/02/14 01:27:58 am        80

មន្ត្រីសន្តិសុខរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បាននិយាយថា អឺរ៉ុបមានការច្រណែន និងខឹងសម្បា ចំពោះការជជែកតាមទូរសព្ទ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump ព្រោះវាបង្ហាញថា ឥទ្ធិពលរបស់តំបន់នេះ នៅលើឆាកអន្តរជាតិ បានចុះខ្សោយហើយ។

ការសន្ទនាគ្នា រវាងលោក Trump និងលោក Putin កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបមួយចំនួន ដែលថា មេដឹកនាំទាំង២ អាចព្យាយាមឲ្យមានកិច្ចព្រមព្រៀង ស្តីពីសង្រ្គាមអ៊ុយក្រែន តាមរយៈលក្ខខណ្ឌដែលមិនចំណេញដល់ទីក្រុងគីវ។ ហើយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយនិយាយថ្ងៃព្រហស្បតិ៍ថា លោកមានការសោកស្តាយដែលរដ្ឋបាលសហរដ្ឋអាមេរិក បានធ្វើរួចហើយនូវអ្វីដែលលោកហៅថា ជាសម្បទានដល់រុស្ស៊ី សូម្បីតែទើបចាប់ផ្តើមកិច្ចចរចាក៏ដោយ។

លោក Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ក្រុមអឺរ៉ុបដែលគេលែងត្រូវការ មិនសប្បាយចិត្ត អមដោយការច្រណែន និងកំហឹង»។ លោកបានបន្តថា អឺរ៉ុបមិនត្រូវបានផ្ដល់ដំណឹងប្រាប់អំពីផែនការជជែកគ្នាតាមទូរសព្ទរបស់លោក Putin និងលោក Trump ឬពិគ្រោះយោបល់ អំពីខ្លឹមសារនៃការជជែកនេះទេ។

លោក Medvedev បានសង្កត់ធ្ងន់ថា៖ «នេះបង្ហាញពីតួនាទីពិតប្រាកដរបស់តំបន់នេះ នៅក្នុងពិភពលោក។ ខ្ញុំអាចនិយាយបានថា ឥទ្ធិពលរបស់អឺរ៉ុបបានអស់ហើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm