មនុស្សយ៉ាងតិច ២០នាក់ រងរបួសក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រសម្លៀកបំពាក់នៅប្រេស៊ីល

2025/02/14 02:41:52 am        20

 យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យឆាបឆេះរោងចក្រសម្លៀកបំពាក់នៅទីក្រុង Rio de Janeiroប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោច ២០នាក់ រងរបួស ។

 ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសង្រ្គោះមនុស្សចេញតាមបង្អួចរោងចក្រ ពេលដែលអណ្តាតភ្លើងហ៊ុមព័ទ្ធរោងចក្រស្ថិតក្នុងសង្កាត់ Ramos ហើយនិងបានជម្លៀសមនុស្សចេញពីអគារនៅក្បែរនោះផងដែរ ដែលរងការគំរាមកំហែងពីអគ្គិភ័យ ។

 ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានឡើងតាមជណ្តើរដើម្បីដល់បង្អួច ជាទីដែលក្រុមកម្មករស្រែករកជំនួយ ពេលដែលផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីអគារនៅភាគខាងជើងទីក្រុង ។

 តំបន់ជុំវិញរោងចក្រ ត្រូវបានបិទដោយក្រុមអាជ្ញាធរ ខណៈដែលក្រុមភ្នាកងារពន្លត់អគ្គិភ័យបានព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ។

 រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Rio លោក Claudia Mello និយាយថា មនុស្ស ៨នាក់ រួមទាំងស្រ្តី ៥នាក់ និងបុរស ៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារស្រូបផ្សែង និងរលាកភ្លើង ។

 ចំណែកឯ សេវាកម្មទំនាក់ទំនងនាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Rio បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា មនុស្ស ២១នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះជនរងគ្រោះ ១២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

 ដោយឡែក មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើងមិនត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm