ក្រុមហាម៉ាសប្រាប់ថា ខ្លួនមិនចង់ឲ្យបទឈប់បាញ់ នៅហ្កាហ្សា ត្រូវដួលរលំឡើយ

2025/02/14 02:44:32 am        20


ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនមិនចង់ឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាដួលរលំនោះឡើយ ដោយការលើកឡើងនេះកើតមាននៅមុនថ្ងៃផុតកំណត់នាថ្ងៃសៅរ៍ សម្រាប់ឲ្យក្រុមនេះដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀត។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស បានយល់ព្រមដោះលែងចំណាប់ថ្នូរ ៣នាក់ទៀត នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្តែបានប្រាប់ក្នុងសប្តាហ៍នេះថា ខ្លួនកំពុងផ្អាកការប្រគល់នេះ ដោយសារអ្វីដែលខ្លួនបានចោទថា ជាការរំលោភលើលក្ខខណ្ឌពីភាគីអ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឆ្លើយតបដោយនិយាយថា ចំណាប់ថ្នូរទាំងអស់ ត្រូវតែមានតែមានសេរីភាពនៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ បើមិនដូច្នេះទេ លោកនឹង «បណ្ដោយឲ្យទិដ្ឋភាពដូចឋាននរកកើតមានឡើង»។ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពោលក្ដែងៗថា ប្រទេសរបស់លោកនឹងចាប់ផ្ដើម «ការប្រយុទ្ធយ៉ាងខ្លាំងក្លា» ឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនបំពេញតាមកាលកំណត់នោះទេ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Abdel-Latif Al-Qanoua បានប្រាប់ថា៖ «យើងមិនចាប់អារម្មណ៍ពីការដួលរលំនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយយើងផ្ដោតលើការអនុវត្ត និងធានាថា ការកាន់កាប់ (អ៊ីស្រាអែល) ត្រូវប្រកាន់ខ្ជាប់តាមគ្រប់លក្ខខណ្ឌទាំងអស់»។

លោក Qanoua បាននិយាយថា៖ «ភាសាគំរាមកំហែង និងបំភិតបំភ័យ ដែលប្រើប្រាស់ដោយលោក Trump និង Netanyahu មិនជួយដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm