ICRC៖ មនុស្សបាត់ខ្លួន ក្នុងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កើនឡើងទ្វេដងដល់ ៥០.០០០នាក់ កាលពីឆ្នាំមុន

2025/02/14 03:21:09 am        22


គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) នេះ បានឲ្យដឹងថា ចំនួនមនុស្សបាត់ខ្លួន ក្នុងសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី បានកើនឡើងទ្វេដង ពោលគឺដល់ចំនួន ៥០.០០០នាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ប្រធានការិយាល័យភ្នាក់ងារកណ្តាលតាមដានជម្លោះរបស់ ICRC គឺលោក Dusan Vujasanin បាននិយាយថា៖ «កាលពីឆ្នាំមុនចំនួនអ្នកបាត់ខ្លួនដែល ICRC បានចងក្រងជាឯកសារមានចំនួន ២៣.០០០នាក់។ មួយឆ្នាំក្រោយមក ចំនួននោះ បានកើនឡើងទ្វេដង ហើយការកត់ត្រារបស់ ICRC គឺប្រហែល ៥០.០០០នាក់នៃករណីមនុស្សបាត់ខ្លួននេះ»។ 

លោកបានបន្ថែមថា ប្រហែល ៩០ភាគរយនៃអ្នកបាត់ខ្លួនទាំងនោះ ជាទាហាន និងស្ត្រី។ តែយ៉ាងណាក្ដី ICRC មិនបានផ្តល់ការវិភាគនៃអ្នកបាត់ខ្លួននោះ តាមរយៈសញ្ជាតិឡើយ។

ចាប់តាំងពីខែមីនា ឆ្នាំ២០២២ នៅពេលសង្រ្គាមផ្ទុះឡើង ICRC បានសម្របសម្រួលការស្វែងរកមនុស្សបាត់ខ្លួន តាមរយៈការិយាល័យភ្នាក់ងារកណ្តាលរបស់ខ្លួន ដែលទាំងរុស្ស៊ី និងអ៊ុយក្រែន ចែករំលែកព័ត៌មានជាមួយអង្គការអន្តរជាតិនេះ។

អង្គការបានលើកឡើងថា «ការកើនឡើងចំនួនដ៏ច្រើន» នៃរបាយការណ៍អ្នកបាត់ខ្លួន ដែលជាមធ្យមមានពី ១.០០០នាក់ ទៅ ៥.០០០នាក់ ក្នុងមួយខែ គឺដោយសារជម្លោះមានសភាពកាន់តែខ្លាំងឡើងៗ ហើយវិធីសាស្ត្រតាមដានការរាយការណ៍ប្រសើរជាងមុន ដូចជាការមានឯកសារតាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់គ្រួសារជាដើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        4
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm