ពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចេញញត្តិថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ

2025/02/14 04:00:55 pm        165

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាន​ចេញ វិដេអូឃ្លីប និងញត្តិថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​គម្រោង​វាយប្រ​ហារ​ដោយ​ដ្រូនចូលភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបិតាស្ថាបនិក​សន្តិភាព​កម្ពុជា​ នៅក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីកន្លងទៅថ្មីៗនេះ ខណៈ​គម្រោង​នេះ​ត្រូវ​បាន​ពួក​គេ​ចាត់​ទុក​ថា​ជាអំពើភេរវកម្ម គ្មានសាសនា ដែលគួរចាប់យកមកផ្តន្ទាទោសឲ្យខាងតែបាន។

តាមរយៈញត្តិ និងវិដេអូឃ្លីបចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នោះ បានលើកឡើងថា ការ ប៉ុន​ប៉ងធ្វើឃាតសម្តេចតេជោតាមរយៈដ្រូននេះ គឺជាអំពើភេរវកម្ម ជាទង្វើជ្រុលនិយម អគតិ គ្មាន​សាសនា គ្មានស្គាល់បាបបុណ្យ គុណទោស និងច្បាប់អ្វីទាល់តែសោះ។

ញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ​គ្រប់ប្រភេទទាំងនោះបានសង្កត់ធ្ងន់ថា« គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មនេះ វា​ជា​ការ​ប្រឆាំង​ ច្បាប់ជាតិ និងអន្តរជាតិ ប្រឆាំងឱវាទសាសនា ជាពិសេស​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះអាយុជីវិតឥស្សរជនកំពូលរបស់ជាតិ ដែលបានធ្វើពលិកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជា​ជន​តាំង​ពី​ដើម​រហូត​មក។ ក្រុមជ្រុលនិយមក្រៅច្បាប់ មិនគួរណាគ្រាន់​តែ​ដើម្បី​ចិញ្ចឹម​មហិច្ឆតាន​យោបាយ​ខ្មៅ​កង្វក់​របស់ខ្លួន ក្នុងការដំណ្តើមអំណាចដោយខុស ច្បាប់ ពួកគេបានប្រព្រឹត្តទង្វើបាប គ្មាន​សី​ល​ធម៌​បែបនេះឡើយ»។

ម្យ៉ាងវិញទៀតទង្វើឃោឃៅគ្មានសាសនានេះ បានសរបង្ហាញឲ្យឃើញពីការប្រកាន់នូវវប្បធម៌ ហិង្សា​របស់ក្រុមជ្រុលនិយម និងសរបញ្ជាក់ឲ្យឃើញនូវសណ្តានរបស់ពួកគេ ដែលចេះ​តែ​សាប​ព្រោះ​វប្បធម៌ហិង្សា ការគុំគួន ដែលជាគ្រោះធំបំផុតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ធ្វើ​ឲ្យ​មាន​ការ​បែកបាក់ ជាតិធ្លាក់ក្នុងភ្លើងសង្រ្គាមឡើងវិញនៅគ្រប់ពេលវេលានោះ។

យ៉ាងណា​ក៏ដោយតាមរយៈញត្តិបងប្អូនជនរួមជាតិ បានប្រកាសអះអាងថា ពួកគេប្តេជ្ញាគោរព និង ការពារនូវសុខសន្តិភាព ស្ថិរភាពសង្គម មិន​បណ្តោយ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​នៅ​ក្នុង​ភ្លើង​សង្រ្គាម​ម្តង​ទៀត​វិញ នោះឡើយ ហើយមិនតែប៉ុណ្ណោះក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋខ្មែរ នៅតែបន្ត​បោះឆ្នោត​ជូន​គណបក្ស ប្រជាជនកម្ពុជាដោយគ្មានការរាថយ ដើម្បីជាការត​ប​ស្នង​សង​គុណ​បំណា​ច​យ៉ាងធំធេងរបស់សម្តេច តេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក​សន្តិភាព​រប​ស់​កម្ពុជា​នោះ​។

 តាមរយៈញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធផ្សេងៗ ក៏បានអំពាវនាវ ដល់បងប្អូនមកពីគ្រប់ទិសទី ធ្វើការសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច រាយការណ៍ ព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងក្រុមជ្រុលនិយមទាំងនោះ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយក មកផ្តន្ទាទោសដល់សកម្មភាព ដែលពួកគេបានបង្កើតឡើងម្តងជាពីរដងនេះជាកំហិត ដោយគ្មានការលើក លែងផងដែរ ខណៈទង្វើរបស់ក្រុមជ្រុលនិយមទាំងនោះ គឺវានឹងអាចបំផ្លាញនូវសុខសន្តិភាព និងការអភិ វឌ្ឍរបស់សង្គមជាតិដែលកំពុងមានសព្វថ្ងៃនេះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm