ប្រជាជនអ៊ុយក្រែន បារម្ភពីកិច្ចប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

2025/02/14 04:59:59 pm        103

ប្រជាជនអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) បានសម្ដែងការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរៀបចំលក់ប្រទេសរបស់ពួកគេ បន្ទាប់ពីការហៅទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទោះបីជាមានអ្នកខ្លះបានសម្តែងក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនេះក៏ដោយ។

កិច្ចពិភាក្សាតាមទូរសព្ទរបស់លោក Trump ទៅកាន់មេដឹកនាំរុស្ស៊ីនេះ គឺជាលើកទីមួយហើយសម្រាប់ថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈប្រមុខការពារជាតិរបស់លោក Trump សម្ដែងការសង្ស័យលើការស្ដារឡើងវិញពេញលេញនៃព្រំដែនអ៊ុយក្រែន និងបំណងប្រាថ្នារបស់ទីក្រុងគីវ ក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។

អ្នកក្រុងគីវវ័យ ២៣ឆ្នាំម្នាក់បាននិយាយថា "មើលទៅហាក់ដូចជាពួកគេចង់ឱ្យអ៊ុយក្រែនលើកទង់សចុះចាញ់ ពីព្រោះទីក្រុងគីវមើលមិនឃើញអត្ថប្រយោជន៍ណាមួយសម្រាប់ខ្លួនលើការចរចាទាំងនេះទេ រួមទាំងវោហាសាស្ត្ររបស់លោក Trump"។

អ៊ុយក្រែនបានព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាបន្ទាន់ជាមួយរដ្ឋបាលថ្មីរបស់លោក Trump ដោយផ្តល់នូវកិច្ចព្រមព្រៀងរ៉ែដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក ខណៈកងកម្លាំងរុស្ស៊ី ដែលកាន់កាប់មួយភាគប្រាំនៃអ៊ុយក្រែនរួចទៅហើយ បានបន្តដាក់សម្ពាធកាន់តែខ្លាំងក្លានៅក្នុងសមរភូមិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        103
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        141
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm