ថ្នាក់ដឹកនាំក្រសួងកសិកម្មបន្តចុះជួបក្រុមអាជីវករ ដើម្បីផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល

2025/02/14 05:17:19 pm        181

ភ្នំពេញ៖ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម​ដំណើរ​ដោយលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ រួមជាមួយថ្នាក់ដឹកនាំក្រសួង អភិបាល​រង​ខេត្ត​ចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ មន្រ្តីមន្ទីរកសិកម្មខេត្ត/ឃុំ និង​មន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និង​ថ្នាំ​កសិកម្ម​សរុប​ចំនួន ៥១២នាក់ ក្នុងនោះមានមន្ត្រីកសិកម្មឃុំសរុបចំនួន ៤១នាក់។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានឲ្យដឹងថា ជំនួបនេះ ធ្វើ​ឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជ​រដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងស្ថាប័ន-ពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងជួយគាំទ្រដល់ប្រជាកសិករ ជាពិសេសការជួយដោះស្រាយបញ្ហាកង្វះទឹកស្រូវប្រាំង និង​វិធានការដែលបានដាក់ចេញចំពោះមុខ ការធ្លាក់ចុះនៃតម្លៃស្រូវពូជអូអឹម និងអ៊ីអ៊ែរ នា​ដើម​ឆ្នាំ​២០២៥​នេះ ដើម្បីឱ្យអាជីវករបានយល់ដឹង និងចូលរួម​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ជា​ប្រយោជន៍​ដល់​កសិករ និងវិស័យកសិកម្ម។

នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើក​ឡើង​ពី​គោល​នយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបា​លក្នុ​ងការអភិវឌ្ឍវិស័យកសិកម្មដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រង​សហគមន៍​កសិកម្ម​ទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បី​បង្កើន​ប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែល​ក្រសួង​កសិកម្មសម្រេចបាននាពេលកន្លងមក។

បន្ថែមពីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់អាជីវករលក់ជី និងថ្នាំកសិកម្ម​ទាំង​អស់​ត្រូវ​បន្ត​ជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំ​កសិកម្ម​ឱ្យ​បាន​ត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់​សុខ​ភាព​អ្ន​ក​ប្រើប្រា​ស់។

ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម ទាំងអស់ បាន​បង្ហាញ​ក្ដី​រីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែក​រំលែក​ព័ត៌មាន​ល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និង​ជៀស​វាង​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យ​កសិកម្ម​ទាំងមូល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm