ព្រះខ័នរាជស្វាយរៀង បន្ថែមខ្សែប្រយុទ្ធថ្មី ត្រៀមពាន AFC Challenge League

2025/02/14 06:53:31 pm        353

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធស្លាប់ថ្មី កីឡាករសញ្ជាតិប្រេស៊ីល Breno Caetano ដើម្បីពង្រឹងក្រុមបន្ថែម ត្រៀមការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 ។

Breno Caetano បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ និងមានកម្ពស់ ១.៧៧ម៉ែត្រ ។ មុនផ្ទេរមកកាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រូបគេបានប្រកបអាជីពជាមួយក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។ យ៉ាងណាមិញ វត្តមានរបស់ Breno ពេលនេះ មានសិទ្ធត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ តែមិនអាចចូលរួមប្រកួតលីគកំពូលកម្ពុជាបានឡើយ ដ្បិតលើសចំនួនកូតាកីឡាករបរទេស ដែលក្លិបមានបច្ចុប្បន្ន ។

ដូច្នេះភារកិច្ចចំពោះមុខរបស់កីឡាករ Breno Caetano ជាមួយក្រុមព្រះខ័នរាជស្វាយរៀង គឺការត្រៀមជួបក្រុមខ្លាំងមីយ៉ាន់ម៉ា Shan United ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League ដោយជើងទី១ នឹងត្រូវជួបគ្នា នាថ្ងៃទី០៦ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីមីយ៉ាន់ម៉ាវិញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។

ជំនួបរវាងក្រុមទាំងពីរ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះប្រចាំតំបន់អាស៊ីខាងកើតដូចគ្នា រវាងក្រុម Tainan City របស់កោះតៃវ៉ាន់ និងក្រុម Madura United របស់ឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ សម្រាប់ក្រុម Tainan City និងក្រុម Madura United ក៏នឹងត្រូវធ្វើការប្រកួត ២ជើង ដំណាលគ្នា នឹងការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និង Shan United ផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        157
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm