ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការល្អជាពិសេសលើវិស័យសកម្មភាពកំចាត់មីន

2025/02/14 07:45:38 pm        350

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Bridgette Walker ភារធារី នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានិងអមដំណើរដោយលោក Mr. Jason Kalbfleisch អនុប្រធានស្តីទីស្ថានទូត វរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធា និងលោកស្រី Ms. Kelly Saltzman ទទួលបន្ទុកកិច្ចការនយោបាយ។ 

ក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ជាពិសេសលើវិស័យសកម្មភាពកំចាត់មីន។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពសម្រេចបានក៏ដូចផែនការយុទ្ធសាស្ត្រនៃវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានជួយអង្គភាពស៊ីម៉ាក់ក្នុងការបង្កើនសមត្ថភាពនិងលទ្ធភាពនៅក្នងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា។ 

ជាមួយគ្នានេះលោកស្រីក៏បានសម្ដែងនូវការអបអរសាទរនូវសមិទ្ធិផលរបស់កម្ពុជា ដែលសម្រេចបានមិនត្រឹមតែបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយគាំទ្រដល់ប្រទេសមានបញ្ហាមីននៅលើពិភពលោកផងដែរ។ 

ក្នុងឱកាសនេះដែរ លោកស្រីក៏បានចូលរួមរំលែកទុក្ខចំពោះការពលីអ្នកឯកទេសបោសសម្អាតពីររូបក្នុងឧបទ្ទហេតុផ្ទុះមីនតោន កាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។ 

ពាក់ពន្ធ័នឹងការផ្អាកជំនួយរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជា និងប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ផងនោះ លោកស្រីបានបញ្ជាក់ថា ករណីលោកស្រីទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលអាមេរិកនោះនឹងផ្តល់ដំណឹងមកអង្គភាពស៊ីម៉ាក់។ 

លោកស្រីក៏បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        85
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm