របាយការណ៍៖ គ្រឿចក្រសំណង់មកពីប្រទេសអេហ្ស៊ីប កំពុងរង់ចាំចូលទៅតំបន់ហ្កាហ្សា

2025/02/14 09:53:23 pm        388

គ្រឿងចក្រឈូសឆាយជាច្រើនគ្រឿង យានយន្តសំណង់ និងរថយន្តដឹកផ្ទះចល័ត បានតម្រង់ជួរ នៅច្រកព្រំដែន Rafah នៃប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំចូលទៅតំបន់ហ្កាហ្សា។

ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយសេវាស៊ើបការណ៍សម្ងាត់អេហ្ស៊ីប សារព័ត៌មាន Al-Qahera បានរាយការណ៍ថា គ្រឿងចក្រជាច្រើន ត្រូវបានដាក់ នៅច្រកឆ្លងកាត់នេះ ដើម្បីត្រៀមចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម។

អ្នកថតរូប AFP ក៏បានបញ្ជាក់ដែរថា បានឃើញរថយន្តទាំងនោះ រួមទាំងរថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលកំពុងរង់ចាំ នៅព្រំដែននេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា គ្រឿងចក្រធុនធ្ងន់ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈច្រកឆ្លងកាត់ Rafah ជាមួយអេហ្ស៊ីបនោះទេ។

លោក Omer Dostri អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសរសេរនៅលើគេហទំព័រ X ថា៖«មិនមានការចូលនូវរថយន្តដឹកផ្ទះចល័ត ឬគ្រឿងចក្រធុនធ្ងន់ ទៅក្នុងតំបន់ហ្កាហ្សាទេ ហើយក៏ពុំមានការសម្របសម្រួលសម្រាប់បញ្ហានេះដែរ»។

លោកបានបន្ថែមថា៖«យោងតាមកិច្ចព្រមព្រៀង គ្មានទំនិញណា ត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់ ហ្កហ្សា តាមរយៈការឆ្លងកាត់ Rafah នោះទេ»។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm