អឺរ៉ុប ត្រៀមផែនការសងសឹកការដំឡើងពន្ធរបស់លោក Trump ខណៈក៏ចង់បានការចរចា

2025/02/14 10:04:17 pm        369

មន្ត្រីសហភាពអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញសញ្ញាថា សហភាពអឺរ៉ុប បានត្រៀមដាក់ចេញវិធានការសងសឹកលើការដំឡើងពន្ធលោហៈដែលជិតចូលជាធរមានរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏សង្ឃឹមថានឹងអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដ៏បំផ្លិចបំផ្លាញដោយការចរចាទប់ស្កាត់ភាពតានតឹង។

បណ្ដារដ្ឋមន្ត្រីដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្មមកពីសមាជិកទាំង ២៧ របស់ប្លុកនេះ បានជួបប្រជុំគ្នាក្នុងសន្និសីទវីដេអូមួយកាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីការឆ្លើយតបរបស់សហភាពអឺរ៉ុប ចំពោះលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានដាក់ពន្ធបន្ថែម ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ចាប់ពីថ្ងៃទី១២ ខែមីនា។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានហៅពន្ធថ្មីទាំងនោះថាមិនសមហេតុផល ហើយព្រមានថា អឺរ៉ុបនឹង "ជំរុញឱ្យមានការប្រឆាំងយ៉ាងរឹងមាំ និងសមាមាត្រតបតវិញ"។

មន្ត្រីរដ្ឋាភិបាលសហភាពអឺរ៉ុបម្នាក់បាននិយាយថា បណ្ដារដ្ឋមន្ត្រីបានពិភាក្សាអំពីវិធានការសងសឹកដែលមានសក្តានុពល ដូចជាការស្ដារឡើងវិញនូវពន្ធនាំចូលដែលបានដាក់ក្នុងឆ្នាំ២០១៨ លើផលិតផលសហរដ្ឋអាមេរិក រាប់ចាប់ពីស្រាវីស្គីអាមេរិក ទៅដល់ទោចក្រយានយន្ត ជាការឆ្លើយតបទៅនឹងពន្ធបន្ថែមដំបូងរបស់រដ្ឋបាលលោក Trump លើដែកថែប និងអាលុយមីញ៉ូមនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm