ប្រមុខមន្ទីរបញ្ចកោណ៖ មេដឹកនាំសហភាពអឺរ៉ុប ត្រូវតែទទួលខុសត្រូវចម្បងសម្រាប់សន្តិសុខអឺរ៉ុប

2025/02/14 10:46:39 pm        44

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ ក្រុមមេដឹកនាំអឺរ៉ុប ត្រូវតែទទួលខុសត្រូវចម្បងសម្រាប់ការធានាសន្តិសុខរបស់ទ្វីបអឺរ៉ុប។

លោកបាននិយាយថា៖«ក្រុមមេដឹកនាំនៃសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង គួរតែទទួលខុសត្រូវសំខាន់សម្រាប់ការការពារទ្វីបនេះ»។

ប្រមុខមន្ទីរបញ្ចកោណបានបន្ថែមថា៖«នេះ គឺជាកត្តាចាំបាច់ដែលទាក់ទងនឹងការពិតជាយុទ្ធសាស្រ្តដែលយើងកំពុងជួបប្រទេះ ហើយនោះចាប់ផ្តើមជាមួយនឹងការបង្កើនការចំណាយលើវិស័យការពារជាតិ»។ លោកបានបញ្ជាក់ថា៖«២% គឺជាការចាប់ផ្តើម ដូចដែលលោកប្រធានាធិបតី ត្រាំ បាននិយាយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ មិនមែន ៣% ឬ ៤% ច្រើនត្រឹម ៥% ដែលនេះ គឺការវិនិយោគពិតប្រាកដ ភាពបន្ទាន់ពិតប្រាកដ» ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងម្តងហើយម្តងទៀតថា លោកនឹងជំរុញសម្ព័ន្ធមិត្តណាតូ បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។

ប្រទេសសម្ព័ន្ធមិត្ត បានកំណត់ភារកិច្ច ដើម្បីនាំយកការចំណាយយោធារបស់ពួកគេដល់ ២% នៃផលិតផលក្នុងស្រុកសរុប នៅឯកិច្ចប្រជុំកំពូល នៅប្រទេស Wales ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដោយជំរុញឲ្យបង្កើនការចំណាយ ដោយសារ «ការគំរាមកំហែងរបស់រុស្ស៊ី» ទាក់ទងនឹងការបង្រួបបង្រួមគ្រីម៉េ ជាមួយរុស្ស៊ី។ នៅខែកក្កដា ឆ្នាំ ២០២៣ កិច្ចប្រជុំកំពូលនៅទីក្រុង Vilnius នៃប្រទេសលីទុយអានី បានសម្រេចចិត្តថា ២%នៃផលិតផលក្នុងស្រុកសរុប គួរតែក្លាយជាកម្រិតអប្បបរមានៃការចំណាយលើវិស័យការពារជាតិសម្រាប់ប្រទេសណាតូ ជាជាងគោលដៅមួយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm