អាមេរិក ប្រាប់សមាជិកណាតូ ថា ខ្លួននឹងបញ្ចប់តួនាទីជា«អ្នកធានាអចិន្ត្រៃយ៍» នៃសន្តិសុខអឺរ៉ុប

2025/02/14 10:50:31 pm        93

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រាប់សមាជិកសម្ព័ន្ធយោធាណាតូថា អាមេរិកព្យាយាមបញ្ចប់តួនាទីរបស់ខ្លួនជា «អ្នកធានាអចិន្ត្រៃយ៍» នៃសន្តិសុខអឺរ៉ុប។

រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មានការខកចិត្ត ចំពោះសមាជិកសម្ព័ន្ធយោធាណាតូ ដោយនិយាយថា ពួកគេពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិ NATO បានមកជួបប្រជុំគ្នានៅទីក្រុងព្រុចស៊ែល កាលពីថ្ងៃព្រហស្បតិ៍ និងបានពិភាក្សាអំពីតម្រូវការរបស់ពួកគេក្នុងការជំរុញការចំណាយលើវិស័យការពារជាតិ និងការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន។

អគ្គលេខាធិកា លោក Mark Rutte បាននិយាយថា «យើងចាំបាច់ត្រូវធ្វើការបន្ថែមទៀត ហើយយើងត្រូវធ្វើវាឱ្យលឿនជាងមុន»។ លោកនិយាយថា ដើម្បីធានាបាននូវការរារាំង និងការការពាររបស់ខ្លួន នាពេលអនាគត សម្ព័ន្ធយោធានេះ ចាំបាច់ត្រូវផ្លាស់ប្តូរទៅរក «ផ្នត់គំនិតសម័យសង្រ្គាម»។

ខណៈលោក Hegseth បានសន្យាថា សហរដ្ឋអាមេរិកនឹងនៅតែប្តេជ្ញាចិត្តចំពោះប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា អ្នកគ្រប់រូបចាំបាច់ត្រូវតែរួមចំណែកដោយយុត្តិធម៌។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបគួរតែទទួលខុសត្រូវជាចម្បងសម្រាប់ការការពារទ្វីបអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការព្រួយបារម្ភថា អាមេរិក និងរុស្សី កំពុងព្យាយាមគ្រប់គ្រងលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ក្រុមរដ្ឋមន្ត្រីនិយាយថា អ៊ុយក្រែន និងអឺរ៉ុបត្រូវតែនៅតុចរចា។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm