APOPO ទទួលថវិកាឧបត្ថម្ភចំនួន ១ម៉ឺនដុល្លាពីធនាគារ PPCBank ដើម្បីសកម្មភាពបោសសម្អាតមីននៅកម្ពុជា

2021/11/16 02:00:57 pm        224

ភ្នំពេញ៖ ដើម្បីចូលរួមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ធនាគារភីភីស៊ីប៊ែង PPCBank បានរៀបចំយុទ្ធនាការរៃអង្គាសលើកទី២ សរុបជាថវិកាចំនួន ១ម៉ឺនដុល្លាផ្តល់ទៅកាន់គម្រោងបោសសម្អាតមីនរបស់ អាប៉ូប៉ូ (APOPO)។

នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ធនាគារ ធនាគារភីភីស៊ីប៊ែង (PPCBank) រៀបចំដំណើរការការរៃអង្គាសលើកទី២ ដែលមានថវិការសរុបចំនួន១ម៉ឺនដុល្លា និងចូលរួមពីអតិថិជន ក៏ដូចជាបុគ្គលិកធនាគាររបស់ខ្លួនសម្រាប់ផ្តល់ទៅគម្រោងរបស់APOPO។

នាឱកាសនោះ លោក បេក ជុងអីល (Baek Jongil) នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ថា ធនាគារPPCBankពិតជាមានមោទនភាពចំពោះការរៃអង្គាសក្នុងឆ្នាំនេះ ដោយសារតែចំនួនថវិកាដែលបានមកពីការរៃអង្គាសបានជួយAPOPO និង ហេរ៉ូរ៉ាត់ “HeroRATs” ក្នុងការសម្អាតមីន បានច្រើនជាងពីរដងនៃផ្ទៃដីដែលបានសម្អាតក្នុងឆ្នាំ២០២០កន្លងទៅ ដោយថវិកានេះត្រូវបានប្រគល់ដោយផ្ទាល់ទៅកាន់ APOPO ក្នុងការបោសសម្អាតមីនផ្ទៃដីចំនួន ៥ហិចតារបស់ប្រជាពលរដ្ឋនៅ ក្នុងខេត្តសៀមរាប។

លោក បានបញ្ជាក់ថា ថវិកាឧបត្ថម្ភនេះសម្រាប់គម្រោងតំបន់គោលដៅគឺនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដោយសារយុទ្ធនាការនេះ ដើម្បីជួយដល់ម្ចាស់ដីនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។ លោក បន្តថា កង្វល់ចម្បងក្នុងតំបន់នោះ គឺកុមារក្នុងភូមិងាយរងគ្រោះថ្នាក់ពីគ្រាប់មីនរាល់ពេលដែលពួកគេចេញទៅក្រៅ និងចេញពីសាលារៀន។

យ៉ាងណាក្តី នាយកប្រតិបត្តិធនាគារ PPCBank រូបនេះ បានលើកឡើងថា តាមរយៈការរួមចំណែកដ៏មាំមួនពីបុគ្គលិក និងអតិថិជនរបស់ធនាគារនឹងរួមចំណែកដល់ការប្រកបរបរចិញ្ចឹមជីវិតនៅលើដីស្រែចំការរបស់ប្រជាពលរដ្ឋបានឆាប់ហើយអាចរស់នៅដោយគ្មានការគំរាមកំហែងដោយសារគ្រាប់មីនតទៅទៀត។ លោក បានបន្ថែមថា ធនាគារ PPCBank សង្ឃឹមថានឹងមានក្រុមហ៊ុនឯកជន និងបុគ្គលជាច្រើនទៀតនឹងចូលរួមគាំទ្រ APOPO ដើម្បីរួមចំណែកកាន់តែច្រើនដល់សកម្មភាពសប្បុរសធម៌សង្គមមួយនេះ និងបន្តសកម្មភាពយុទ្ធនាការរៃអង្គាសប្រាក់ផ្តល់APOPO សម្រាប់ឆ្នាំ២០២២ខាងមុខតាមរយះធនាគារ PPCBank បន្តទៀត។

នាយកប្រតិបត្តិ PPCBank បានបន្ថែមថា គម្រោងដោះមីនរបស់ APOPO លើផ្ទៃដីចំនួន ៥ហិចតានេះត្រូវបានសម្អាតបន្ថែមពីលើផ្ទៃដី ២,៤ ហិចតាដែលបានសម្អាតកាលពីឆ្នាំ២០២០ សំដៅផ្តល់នូវការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុកនៃខេត្តសៀមរាបផងដែរ៕ អត្ថបទ ៖ សេក ឧត្តម

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm