អាជ្ញាធរអគ្គិភ័យក្នុងតំបន់ បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្ស៦នាក់បានស្លាប់និង១៤នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអណ្តាតភ្លើងឆេះហ៊ុមព័ទ្ធការដ្ឋានសំណង់នៅរមណីយដ្ឋានមួយកន្លែង នៅទីក្រុងកំពង់ផែ ប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
សារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរអគ្គិភ័យដោយបាននិយាយថា មនុស្សប្រមាណ១០០នាក់ ត្រូវបានជម្លៀសចេញ។
សេចក្តីរាយការណ៍និយាយថា មនុស្ស៧នាក់ បានរងរបួស ប៉ុន្តែមានការព្រួយបារម្ភពីការស្លាប់និងរងរបួសច្រើនថែមទៀត នៅការដ្ឋានសំណង។
ខុទ្ធការល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីស្តីទី របស់ប្រទេសកូរ៉េខាងត្បូង លោក Choi Sang-mok បានចេញបញ្ជាឲ្យគ្រប់ធនធានទាំងអស់ដែលអាចដំណើរការបាន ត្រូវបានប្រើប្រាស់ដើម្បីពន្លត់អគ្គិភ័យ។

