នាយករដ្ឋមន្ត្រីហុងគ្រី៖រុស្សី នឹងត្រូវបាន «បញ្ចូលឡើងវិញ» ទៅក្នុងសេដ្ឋកិច្ចពិភពលោក បើសង្រ្គាមនៅអ៊ុយក្រែនត្រូវបញ្ចប់

2025/02/14 11:40:38 pm        57

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់វិទ្យុរដ្ឋ នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី នឹងត្រូវបាន «ធ្វើសមាហរណកម្មឡើងវិញ» ទៅក្នុងសេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធថាមពលអឺរ៉ុប នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានសម្រេច ហើយសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានបញ្ចប់។

លោក Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា៖«ប្រសិនបើប្រធានាធិបតីអាមេរិក មកនិងបង្កើតសន្តិភាព មានកិច្ចព្រមព្រៀងមួយ ខ្ញុំគិតថា រុស្ស៊ីនឹងត្រូវបានដាក់បញ្ចូលឡើងវិញ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធសន្តិសុខអឺរ៉ុប និងប្រព័ន្ធសេដ្ឋកិច្ច និងថាមពលអឺរ៉ុប ដែលនឹងផ្តល់ការជំរុញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចហុងគ្រី»។ «យើងនឹងទទួលផលបានច្រើនជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាព»។

លោក ត្រាំ បាននិយាយថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាព នៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក ជាមួយលោកកាលពីថ្ងៃពុធ ហើយលោកបានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។

ចាប់តាំងពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន នៅដើមឆ្នាំ ២០២២ លោក Orban បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់ប្លុកសម្រាប់អ៊ុយក្រែន។

ខណៈពេលដែលបណ្តាប្រទេសនៅអឺរ៉ុបខាងលិច បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្តាច់ខ្លួនចេញពីថាមពលរបស់រុស្ស៊ី ហុងគ្រីដែលជាប់ព្រំដែន ទទួលបានឧស្ម័នពីប្រទេសរុស្ស៊ីពី ៨០ទៅ ៨៥ ភាគរយ ដោយការផ្គត់ផ្គង់ប្រេងឆៅភាគច្រើន មកពីប្រទេសរុស្ស៊ីផងដែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm