មន្ទីរពិសោធន៍ជាតិ កំពុងគាំទ្រដល់វិស័យសំខាន់ៗលើការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក

2025/02/15 01:13:32 am        29

ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន ៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី និងគ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអញ្ជើញចុះទស្សនកិច្ច គណៈកម្មាធិការទី៩ រដ្ឋសភា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីកំណែ ទម្រង់សំខាន់ៗនៅស្ថាប័នទាំងពីរ ពិសេសការប្រែក្លាយមន្ទីរពិសោធន៍ជាតិ វបន ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោត ជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត ដែលជំរុញការបង្កើតដំណោះស្រាយ ជាក់ស្តែងសម្រាប់ឧស្សាហកម្ម ក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជាឧទាហរណ៍ពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ក្នុងការបង្កើតមជ្ឈមណ្ឌលផលិត អាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ឱ្យបំពេញតាមស្តង់ដារ សម្រាប់ការ នាំចេញ។ បច្ចុប្បន្នវិទ្យាស្ថានជាតិ វនប កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដូចជា គម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគ លើ ផលិតផលចំណីអាហារ ដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង ដើម្បី បំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោងស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់ វិស័យ ឯកជន។

ចំណែកមន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន ៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃ ទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរីនិង NATA ប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគ សំណាកបានចំនួន ១១ ពាន់ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។ មន្ទីរពិសោធន៍ក៏គ្រោងពង្រីក សមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច (MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវ ដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

ជាការឆ្លើយតប, គណៈប្រតិភូនៃគណៈកម្មាធិការទី ៩ រដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន បានកោតសរសើរ ចំពោះសមិទ្ធផលរបស់ស្ថាប័នទាំងពីរ និងបានបញ្ជាក់ការគាំទ្រលើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច គាំទ្រដល់យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm