ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃសុក្រនេះថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសទួរគី ។
លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកិច្ចប្រជុំសន្តិសុខអន្តរជាតិនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថា លោកមាននូវដំណើរទស្សនកិច្ចផ្លូវការជាមួយភរិយាដែលជាស្រ្តីទី ១អ៊ុយក្រែន ទៅកាន់អារ៉ាប់រួម ដោយសារតែពួកយើងមាននូវកម្មវិធីមនុស្សធម៌ដ៏ធំមួយ និងសំនួរពីការដោះដូរអ្នកទោស ។
លោកបន្តថា បន្ទាប់មកលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសទួរគី ជាទីដែលលោកនឹងជួបប្រធានាធិបតីទួរគីលោក Tayyip Erdogan ។
លោក Zelenskiy បាននិយាយផងដែរពីតម្រូវការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងសង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី ហើយលោកបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលថ្មីរបស់លោក Trump នឹងបន្តគាំទ្រអ៊ុយក្រែន ៕