វិមានក្រឹមឡាំង៖ G7 លែងសូវសំខាន់ បន្ទាប់ពីលោក Trump អំពាវនាវឲ្យរុស្ស៊ីចូលរួមវិញ

2025/02/15 02:53:59 am        175


វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះថា ក្រុមប្រទេសទាំង៧ ឬ G7 លែងរួមគ្នាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោកទៀតហើយ ហើយបានបាត់បង់ភាពសំខាន់ជាច្រើន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ឲ្យរុស្ស៊ីត្រលប់ទៅចូលរួមជាមួយក្រុមនេះវិញ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) លោក Trump បាននិយាយថា៖ «ខ្ញុំចង់ឲ្យពួកគេត្រលប់មកវិញ។ ខ្ញុំគិតថា វាជាកំហុស ក្នុងការឲ្យពួកគេចេញ។ សូមក្រឡេកមើល វាមិនមែនជាសំណួរចូលចិត្តរុស្ស៊ី ឬមិនចូលចិត្តរុស្ស៊ីនោះទេ។ វាគឺជា G8»។

គួររំលឹកថា រុស្សីធ្លាប់ជាសមាជិកនៃក្រុម G7 ដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យមានឧស្សាហកម្មលូតលាស់ខ្លាំង ដោយពេលនោះគេស្គាល់ថា ជា G8 រហូតទល់នឹងពេលដែលទីក្រុងមូស្គូត្រូវបានដកចេញ បន្ទាប់ពីបានបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់គ្រីម៉ារបស់អ៊ុយក្រែន ក្នុងឆ្នាំ២០១៤។

នៅពេលសួរត្រូវបានសួរ អំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានតាមទូរសព្ទ ដោយនិយាយថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា ក្រុម ដែលឥឡូវនេះត្រូវបានគេហៅថា G7 បានបាត់បង់ភាពសំខាន់ជាច្រើន។ ប្លុកនេះប្រមូលផ្តុំនូវប្រទេសដែលឥឡូវនេះ មិនមែនជាអ្នកនាំមុខទៀតទេ ទាក់ទងនឹងកំណើនកំណើនសេដ្ឋកិច្ច នៅពេលនិយាយអំពីវិស័យផ្សេងៗជាច្រើន»។

លោក Peskov បានបន្ថែមថា៖ «មជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច បានផ្លាស់ប្តូរទៅកាន់តំបន់ផ្សេងទៀតនៃពិភពលោក។ យើងចាប់អារម្មណ៍កាន់តែច្រើន ក្នុងការបន្តការងារស្ថាបនារបស់យើង ក្នុងក្របខ័ណ្ឌនៃក្រុមប្រទេស G20។ វេទិកា ដូចជា G20 នេះ ប្រហែលជាឆ្លុះបញ្ចាំងកាន់តែច្រើនឡើងៗ ក្នុងការជួយជំរុញដល់សេដ្ឋកិច្ចរបស់ពិភពលោក»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm