ករណីផ្ទុះអាវុធនៅខណ្ឌពោធិ៍សែនជ័យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ៥នាក់

2025/02/15 05:29:11 pm        327

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា

ករណីជម្លោះជនជាតិចិន២ក្រុមឈានទៅដល់ការផ្ទុះអាវុធនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង នគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវតាមចាប់ជនសង្ស័យទៅដល់ខេត្តបន្ទាយមានជ័យ សរុបទាំងអស់ ៥នាក់ ក្នុងនោះជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ១នាក់ ។

 យោងតាមរបាយការពីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ជិតសណ្ឋាគា BIC BANK ភូមិតាងួន ២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិនមួយក្រុមមិនដឹងប៉ុន្មាននាក់ ជិះរថយន្ត ចំនួន ០២គ្រឿង។ ១គ្រឿង ម៉ាក BESTUNE ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CA.7210 និង ១គ្រឿងទៀត ម៉ាក ម៉ែកសុីដេស ពណ៍ខ្មៅពាក់ផ្លាកលេខ កម្ពុជា SAM 9889 បានផ្ទុះអាវុធឡេីងលេីមួយគ្រាប់ ហើយក្រោយកើតហេតុក្រុមជនសង្ស័យបាននាំគ្នាឡេីងឡានគេចខ្លួនបាត់អស់ ។

 របាយការដដែលបន្តថា ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះទៅដល់ទីតាំងពិនិត្យឃើញ វត្ថុតាងបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់ លុះដល់វេលាម៉ោង១៤ និង៥០នាទីថ្ងៃខែដដែល កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញរថយន្ត ១គ្រឿងម៉ាក BESTUNE ពណ៍ប្រផេះពាក់ផ្លាលេខ ភ្នំពេញ 2CA.7210 ដែលប្លុងចោលនៅចំណុចខាងក្រោយហាងកាហ្វេ ប្រោន ភូមិតាងួន ១ សង្កាត់កកាប ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ព្រមទាំងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដកហូតអាវុធវែងប្រភេទ AK ចំនួន 2ដេីម នឹងបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតទៅដល់ខេត្តបន្ទាយមានជ័យ ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm