ជំងឺ​ផ្ដាសាយ​បក្សី​ត្រូវ​គេ​រាយការណ៍​កំពុង​ឆ្លង​រាលដាល​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី

2021/11/16 09:48:25 pm        558

អាស៊ី៖ ​ការ​ផ្ទុះ​រាលដាល​មួយ​ចំ​នួន​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី​ត្រូវ​បាន​រាយការណ៍​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​សុខភាព​សត្វ ​(OIE) ជា​សញ្ញា​បញ្ជាក់​ថា​ វីរុស​នេះ​កំពុង​ផ្ទុះ​រាលដាល​យ៉ាង​ឆាប់រហ័ស​ជា​ថ្មី​ទៀត​។ ​ការ​រាតត្បាត​នៃ​វីរុស​ដែល​ភាគច្រើន​កើតមាន​លើ​បក្សី និង​ចម្លង​ឆាប់រហ័សដែល​គេ​ស្គាល់​ជាទូទៅ​ថា ជំងឺ​ផ្ដាសាយ​បក្សី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​សត្វ បន្ទាប់ពី​ការ​ផ្ទុះ​រាលដាល​កាល​ពី​ពេល​កន្លងទៅ ដែល​ឈាន​ដល់​ការ​សម្លាប់​បក្សី​រាប់ពាន់​លាន​ក្បាល​។

ការ​ផ្ទុះ​រាលដាល​នេះក៏បាន​បង្ក​ឲ្យ​មានការ​រឹតត្បិត ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សាច់​បក្សី​ជារឿយៗ​ផង​ដែរ​។ ​នេះ​គឺជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ផង​ដែរ​ចំពោះ​ក្រុម​អ្នក​ជំនាញ​ខាង​វីរុស​រាតត្បាត ខណៈ​ដែល​វីរុស​នេះ​អាច​ត្រូវ​បាន​ចម្លង​ទៅកាន់​មនុស្ស។ ប្រទេស​ចិន​បារាយ​ការណ៍​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សីប្រភេទ H5N6​ ទៅ​មនុស្ស​ចំនួន ២១​ករណី​នៅ​ឆ្នាំនេះ ដែល​ចំនួន​នេះ​ច្រើនជាង​កាលពី​ឆ្នាំ២០២០​។​ ​ប្រមុខ​អង្គការ OIE បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ដោយ​សំអាង​ប្រភព​ពី​ក្រុម​អាជ្ញាធរ​របស់​​កូរ៉េខាងត្បូង ប្រទេស​នេះបាន​រាយការណ៍ករណី​ផ្ទុះ​រាលដាល​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​នេះ ​នៅ​ឯ​កសិដ្ឋាន​មួយ​ដែល​មាន​បក្សី​ប្រមាណ ៧៧០,០០០​ក្បាល​នៅ​ក្នុង​ខេត្ត Chungcheongbuk-do។ ហើយ​បក្សី​ទាំង​អស់​នោះ​ត្រូវ​បាន​សម្លាប់ចោល​។

អង្គការ​នេះ​បាន​និយាយ​ថា នៅ​តំបន់​អាស៊ី​ផង​ដែរ​គឺ​ប្រទេស​ជប៉ុនបាន​រាយការណ៍ ​ករណី​ផ្ទុះ​រាលដាល​ជា​លើកដំបូង​របស់​ខ្លួន​នៅ​ក្នុង​រដូវរងា​ឆ្នាំ២០២១​ នេះនៅ​ឯ​កសិដ្ឋាន​មួយ​ក្នុង​ភាគ​ឦសាន​ប្រទេស ជា​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​សប្ដាហ៍​មុន ដោយ​ក្រសួងកសិកម្ម​របស់​ប្រទេស​ជប៉ុន​។ វីរុស​ដែល​បាន​ផ្ទុះ​នៅ​ទីនោះ​គឺជា​ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​មាន​ឈ្មោះថា H5N8​។​ ​អង្គការ​នេះបាន​និយាយ​ថា នៅ​ក្នុង​ទ្វីប​អឺរ៉ុប ប្រទេស​ន័​រវេ​ស​បាន​រាយការណ៍​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 នៅ​កសិដ្ឋាន​ក្នុង​តំបន់ Rogaland ដែល​មាន​បក្សី​ប្រមាណ ៧,០០០​ក្បាល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm